adverise with khmeread D4db3443 082a 4c1b 890a ce8a02a431ba

បញ្ជូន​មេ​ជួញ​គ្រឿងញៀន​ទៅ​តុលាការ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៩​មេសា​ឆ្នាំ​២០១៦​ម៉ោង​១០​និង​៣០​នាទី​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅមុខ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវលំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

     ប៉ូលិស​និយាយថា  ប៉ូលិស​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ប៉ូលិស​ប៉ុ​ស្ត៍​ព្រែកប្រា​ ​និងព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​, បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅមុខ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវលំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​។​

     ប៉ូលិស​បន្តថា  ជនសង្ស័យ​ឈ្មោះ​លី អាមីន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវលំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​ដកហូត​គ្រឿងញៀន​ប្រភេទ​ទឹកកក​០២​កញ្ចប់​(​កញ្ចប់​តូច​០១​និង​កញ្ចប់​ធំ​០១។​

     បន្ទាប់មក​ព្រះរាជអាជ្ញារង បាន​អនុញ្ញាតិ​ឲ្យ​ប៉ូលិស​បង្កើត​ក្រុម​ប្រតិបត្តិការ​ចម្រុះ ចុះ​ឆែក​ឆេរ​ក្នុងផ្ទះ​ជនសង្ស័យ​ខាងលើ យើង​ដកហូត​វត្ថុតាង​បាន​មួយចំនួនទៀត​មាន គ្រឿង​ញៀន​ប្រភេទ​ទឹកកក ០៩​កញ្ចប់​តូច ,​ទុយោ​ជ​រ័​កែច្នៃ​សំរាប់​ចូក​ថ្នាំញៀន​០៦​កំណាត់ ,​កញ្ឆា​ក្រៀម​១០​កញ្ចប់​ថង់​តូច ,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០២​គ្រឿង ,​ឧបករណ៍​ជក់​គ្រឿងញៀន​០១​ចំនួន ,ដែក​កេះ​១០,​កន្ត្រៃ​០៣,​ដាវ​សាំ​ម៉ូ​រ៉ៃ​០១​ដើម ,​កូន​ថង់​ប្លា​ស្ទីក​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ,​លុយ​១០​ម៉ឺន​រៀល​និង​០៦​ដុល្លារ​,​ទូរ​សព្ទ័​ដៃ​០២​គ្រឿង និង​កូន​កាបូបដៃ​០១​និង​ប្រអប់​ជ័រ​០១​។​

     ជនសង្ស័យ​រួម​និង​វត្ថុតាង​ឃាត់​ខ្លួ​នើ​យ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់