2d098433 6c68 4278 9307 06a1b454b9e8

ឃាត់​បុរស​៥​នាក់​កំពុង​នាំគ្នា​សេព​គ្រឿងញៀន​

     កណ្តាល ៖ «​សេពគប់​ពាល​បាន​ពាល សេពគប់​បណ្ឌិត​បា​នប​ណ្ឌិ​ត​,​ប្រឹងរៀន​ប្រឹង​សូត្រ ប្រឹងរៀន​ជំនាញ​ដើម្បី​អនាគត​ណា​ក្មួយ កុំ​ប្រឹង​សេព​គ្រឿងញៀន អាភៀន​កញ្ឆា វា​គ្មាន​អនាគត​ទេ មានតែ​បំផ្លាញ​អ្នក​... លើសពីនេះទៅទៀត គឺ​អាសូរ​កិត្តិយស និង​ញើស​ឈាម ម្តាយ​ឪពុក ខំ​ប្រក​បរបរ​ចិញ្ចឹម​តាំងពី​តូច បែ​ជា​មក​ខូចអនាគត​ព្រោះ​គ្រឿងញៀន ហេតុ​ដូចនេះហើយ យុវជន​គ្រប់រូប​ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​»​។​

     នេះ​ជាការ​លើកឡើង​របសលោក​អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បន្ទាប់ពី​បាន​បង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​)​កាលពី​វ​លា​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦ ចំណុចឃ្លាំង​ស្តុ​ប​សម្ភា​រះ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល​ខេត្តកណ្តាល។​

     លោកស្នងការ​បានឱ្យដឹង​ថា ជនសង្ស័យ០៥​នាក់​ដែល​ឃាត់ខ្លួន​១- ឈ្មោះ ពេញ សុធា​រះ ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ តាពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​,២-​ឈ្មោះ ធី​ន ជំនោ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​សន្តិសុខ នៅ​ភូមិ​ទំនប់​សាប ឃុំ​លំហាច​ស្រុក​អង្គស្នួល ខេត្តកណ្តាល​,៣-​ឈ្មោះ​សេង រតនា ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ​ជាងទង នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​,៤-​ឈ្មោះ ​សុង ចាន់​សាន ​ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជនជាតិ​ខែ្មរ ​មុខរបរ​កសិករ​នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ និង​៥-​ឈ្មោះ​ អ៊ី​វ សេក​សាន ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខែ្មរ​មុខរបរ​លក់ដូរ នៅ​​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​ឧ​បករ​ប្រើប្រាស់​០១​ចំនួន​។​

     លោកស្នងការ​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ដំណាក់​អំពិល​ល្បាត​ហើយ​បានទទួល​ព័​ត័​មាន​ពិ​មហាជន​ល្អ​ថា​មានមុខ​សញ្ញា​០១​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​ឃ្លាំង​ស្តុ​ប​អិ​វ៉ាន់​ហើយ​ចុះទៅ​ឃាត់​បាន​ជនល្មើស​ខាងលើ​កំពុង​ប្រើប្រាស់ ឃាត់​មក​អធិការដ្ឋាន ដើម្បី​បន្ត​និតិ​វិធី​។​

     តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ប្រាប់ថា​ខ្លួន​បាន​ចូល​លុយ​ម្នាក់​២​ម៉ឺន​រៀល​សរុប​បាន​ប្រាំបី​ម៉ឺន​រៀល​ហើយ​ទៅ​ទិញ​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ខ្នង​ប្រឡាយ ស្ថិតក្នុង​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់