adverise with khmeread 28e5eb03 bcc3 4de5 af5e 2fa9dbed5e88

ឃាត់​ក្មេងស្ទាវ​២​នាក់​មាន​ថ្នាំញៀន​ជាប់​នឹង​ខ្លួន​

     កណ្តាល ៖ ក្មេងស្ទាវ​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​វេលា​ម៉ោង​១២ ​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​០១​ ឧសភា ​ឆ្នាំ​២០១៦​នេះ នៅ​ចំណុចៈ​តាមផ្លូវ​លេខ​២១​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

     ប៉ូលិស​និយាយថា ជនល្មើស​០២​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ​ រ៉ា រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​និង​២-​ឈ្មោះ​ថេ​ន ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​។​ វត្ថុតាង​ចាប់យក​-​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៤​កញ្ចប់​(​ធំ​០១​និង​តូច​០៣), ម៉ូតូ​០១​គ្រឿង​​ម៉ាក​ suzuki nex ​ព​ណ៍ស ផ្លាកលេខ​ភ្នំពេញ ​១CK-9085​ និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយចំនួន​។​

     ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានចេញ​ល្បាត បន្ទាប់មក​បានឃើញ​ជ​ន​ល្មើស​កំពុង​ជិះ​ម៉ូតូ​រួច​ក៏បាន​ឆែកឆេ​រកឃើញ​វត្ថុតាង​ខាងលើ​ក៏​ឃាត់ខ្លួន​តែម្តង​។​

     តាម​ចម្លើយសារភាព​ពួកគាត់​បាន​ប្រាប់ថា​បាន​ទិញ​ពី​តំបន់​វាល​ខ្សាច់​ចាក់អង្រែលើ​តំលៃ​ក្នុង​០១​កញ្ចប់​ពីរម៉ឺន​រៀល ដើម្បី​យក​ចែកចាយ​បន្តទៀត​នៅ​ភូមិ​ឃុំ​របស់គាត់​។ ក្រោយពេល​សាកសួរ​រួច ជនល្មើស​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​ចាត់ការ​តាម នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់