adverise with khmeread 59c23521 c930 4f11 970b 9129db8dfd9e

រថយន្ត​ច្នៃ​បើក​ប្រជែង​មិន​ប្រ​យ​ត្ន័ ជ្រុល​ចង្កូត បុក​រថយន្ត​ទូ​រី​សរ​បូស​ធ្ងន់​៤​នាក់​

     ប៉ោយប៉ែត ៖ មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​គោយន្ត​ច្នៃ​បុក​ជាមួយ​រថយន្ត​ទូ​រី​ស​(១៥)​កៅអី កាលពី​ម៉ោង​១ ​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៣០ ​ខែមេសា​ ឆ្នាំ​២០១៥ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ឋិត​ក្នុងភូមិ​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពេល​កំពុងមាន​ភ្លៀង​ធ្លាក់។​

     ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ​ណាំ សុ​គង់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រងរបួស​ធ្ងន់ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ស្រែ​វាល ឃុំ​ស្រែ​វាល ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​,​ទី​២-​ឈ្មោះ​ឆេ យ៉ុ​ល​ ភេទ​ស្រី អាយុ​៦០​ឆ្នាំ រងរបួស​ធ្ងន់​មាន​ទីលំនៅ​ភូមិ​.​ឃុំ​តា​អុង​ស្រុក​ចំការលើ​ខេត្ត​កំពង​ចាម​, ទី​៣-​ឈ្មោះ ហ៊ុន ភ័​ណ្ឌ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ រងរ​បូស​ធ្ងន់ មុខរប​កសិករ​ជា​អ្នកបើកបរ​ និងទី​៤- មានឈ្មោះ​ព្រំ ផល្លា​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ រងរ​បូស​ធ្ងន់ មុខរបរ​កសិករ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​បន្ទាយ​ថ្មី​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ​ខេត្តបន្ទាយមានជ័យ​។​

     ប៉ូលិស​បន្តថា ដំបូង​មាន​រថយន្ត​ទូ​រី​ស​១៥​កៅអី​១​គ្រឿង​ព​ណ៏​ស​ពាក​ស្លាក​លេខ ភ្នំពេញ​2V.0502​បើកបរ​ដោយ​ឈ្នោះ​ណាំ សុ​គង់​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរប​បើកបរ​មាន​អ្នករួមដំណើរ​ម្នាក់​មានឈ្មោះ​ឆេង យ៉ុ​ល ភេទ​ស្រី អាយុ​៦០​ឆ្នាំ ចាសជរា​នៅ​ភូមិ​ឃុំ​តា​អ៊ុង ស្រុក​ចំការលើ បើកបរ​ក្នុង​គោលដៅ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​។​

     ពេល​ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​គោយន្ត​កែច្នៃ​មួយគ្រឿង​ព​ណ៏​ខៀវ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ហ៊ុន ភ័​ណ្ឌ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នករួមដំណើរ​ឈ្មោះ​ ព្រំ ផល្លា ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ខាងលើ​បើកបរ​ពី​លិចទៅ​កើត​ហើយ​ឡើង​ជែង​រថយន្ត​តូច​១​គ្រឿង​នៅ​ពីមុខ​ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ទូ​រី​ស​បណ្ដាលឱ្យ​គ្រោះថ្នាក់​តែម្ដង។ ចំណែក​រថយន្ត​ទាំងពីរ​ខូចខាត​ធ្ងន់ធ្ងរ​ទាំងសងខាង​។​

     ក្រោយ​ហេតុ​ការ​សមត្ថកិច្ច​វាស់វែង​យក រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ប៉ុ​ស្ដិ៍​រដ្ឋបាល​និមិត្ត​រងចាំ​ដោះស្រាយ​តាមច្បាប់ រី​អ្នករងរបួស​ត្រូវ​សមត្ថកិច្ច​អន្តរា​គម​ន៏​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ប៉ោយប៉ែត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់