adverise with khmeread Index1

ស្ត្រីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់២គ្រាប់ ពេលអង្គុយនិយាយទូរស័ព្ទមុខផ្ទះ

    ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសត្រង់ដៃនិងជើង ដោយសារខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមកធ្វើសកម្មភាពដកកាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ ខណៈពេលដែលនារីរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅមុខផ្ទះរបស់ខ្លួន ។
    អំពើបាញ់ប្រហារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២០ ធ្នូ ២០១៥ នៅមុខផ្ទះជនរងគ្រោះលេខ 60 ផ្លូវលេខ 23 នៅក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
     ប្រភពពីព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ចិន្តា អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
    ប្រភពបន្តថា ដំបូងគេឃើញជនសង្ស័យម្នាក់ពាក់អាវធំពីក្រៅជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកដល់ដកកាំភ្លើងបាញ់ប្រហារទៅលើនារីរងគ្រោះដែលកំពុងអង្គុយនិយាយទូរស័ព្ទនៅមុខផ្ទះរបស់នាង បាញ់ចំនួន២គ្រាប់ រួចជិះគេចខ្លួនបាត់ ។
    ប្រភពពីសមត្ថកិច្ចជំហានដំបូងបានឲ្យដឹងថា នារីរងគ្រោះរងរបួសធ្ងន់ធ្ងរ ដោយត្រូវគ្រាប់ចំនួន២គ្រាប់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុម: ។
    ប្រភពដដែលបានបន្តថា ស្ត្រីរងគ្រោះធ្លាប់មានប្តីម្តងរួចមកហើយ និងមានកូនប្រុសជំទង់ម្នាក់ ។លុះពេលលែងលះជាមួយប្ដីមុន ក៏មានទំនាក់ទំនងជាមួយបុរសម្នាក់រហូតបង្កើតបានកូនស្រី ដែលមានអាយុជាង ៣ឆ្នាំ ។
    ក្នុងករណីនេះស្ត្រីជាម្ដាយរបស់នារីរងគ្រោះ បានស្រែកនៅមន្ទីរពេទ្យថា គាត់ស្គាល់អ្នកបាញ់ហើយ ប៉ុន្តែមិនប្រាប់ដល់សមត្ថកិច្ច និងអ្នកសារព័ត៌មាននោះទេ។
    ជនសង្ស័យបានបាញ់ ២គ្រាប់ ចំជើងនារីរងគ្រោះដល់មុខផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ មុនពេលដែលពួកគេបើកម៉ូតូគេចខ្លួន។សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថាបណ្តាលមកពីករណីអ្វីនៅឡើយ ។
    សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្មាន់កាំភ្លើងមកផ្តន្ទាទោសតាមច្បាប់ ៕

adverise with khmeread

មតិយោបល់