adverise with khmeread 5dea2e08 3acb 42bb 8bf7 4dd5a016973b

បុរស​អាល្លឺម៉ង់​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅវេលា​ម៉ោង​7​និង​30​នាទី​ថ្ងៃទី១ ​ឧសភា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​គេ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែល​ស្ថិតក្នុង ភូមិ​៤ សង្កាត់៤ ក្រុងព្រះសីហនុ​ដោយសារ​ខ្វះ​គ្រាប់​ឈាម។​

    ប៉ូលិស​និយាយថា សព​ជនបរទេស​ឈ្មោះ NEIDHARDT RAINER ULRICH ភេទ​ប្រុស កើត​ថ្ងៃទី​27.06.1964 (​សញ្ជាតិ​អាលឺម៉ង់​)​កាន់​លិខិតឆ្លងដែន​លេខ C2CKCHKZT សុពលភាព ថ្ងៃទី 27.07.2018។ បាន​ចូល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ថ្ងៃទី​២៩​ មេ​សា​ ឆ្នាំ២០១៦ វេលា​ម៉ោង 8​យប់​ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី៣០ ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១០ ​និង​៥០​នាទីយប់​។​

    តាម​ការវិនិច្ឆ័យ​រប​ស់​សមត្ថកិច្ច​និង​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា​ការស្លាប់​របស់​ជនបរទេស​នេះ​ស្លាប់​ដោយ​ខ្វះ​គ្រាប់​ឈាមក្រហម​ធ្ងន់ធ្ងរ​។​

    បច្ចុប្បន្ន​សាកសព​ត្រូវបាន​រក្សាទុក​នៅ​សាល​រក្សា​សាកសព​មន្ទី​ពេទ្យ​បង្អែក​ខេត្ត រង់ចាំ​ការសម្រេច​ចាត់ចែង​ពី​ក្រុមគ្រួសារ និង​ស្ថានទូត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់