adverise with khmeread 67fbb5ab 53a1 4385 b317 d9bbf988f4ec

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រឹបអូស​បាន​ម៉ា​ទឹកកក ៨៩២​ក្រាម

    បន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង១០​ និង​៣០​នាទី នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ កែង​ផ្លូវ​ចូល​ស្ដង់​តា​ងួន ស្ថិតក្នុង​ភូមិ​បា​លិ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ។​

    ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង ដោយមាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៧) សហការ​ជាមួយ កម្លាំង​ប៉ូលិស​ខេត្ដ បានធ្វើការ​បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ០២​នាក់ ទី​១.​ឈ្មោះ វ៉ាន់ ប៊ុនធឿន ហៅ​វុ​ធ ភេទ​ប្រុស ៥៣​ឆ្នាំ និង​២.​ឈ្មោះ ឈិន វណ្ណៈ ភេទ​ប្រុស ៤០​ឆ្នាំ។​ ក្នុងការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៨៩២​ក្រាម​។​

    បច្ចុប្បន្ននេះ ជនសង្ស័យកំពុង​ត្រូវ បាន​សមត្ថកិច្ចបន្ត​ចំណាត់ការតាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់