Ec784543 97d8 4037 af7b 5710aec12075

យុវជន​ជនជាតិ​ទំពួន​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​

     រតនគិរី ៖ យុវជន​ជនជាតិ​ទំពួន​ម្នាក់​ពាក់ព័ន្ធ​ករណី​អំពើ លួច​ត្រូវបាន​ប៉ូលិស​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន​នៅវេលា​ម៉ោង១​​ និង​៣០ នាទី​រសៀល​ថ្ងៃទី១​ ឧសភា​ ឆ្នាំ​២០១៦ ​នេះ​នៅ​ចំណុច​សិប្បកម្ម​បាញ់ថ្នាំ ស្ថិត​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង បាន​លុង។​

     ប៉ូលិស​និយាយថា លោក​អធិការ​ស្រុក អូរ​ជុំ បានទទួល​បណ្ដឹង​ពី​ជនរងគ្រោះឈ្មោះ មី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ​ជនជាតិ ខ្មែរ ថា​មាន​ករណី ចោរកម្ម​(​លួច​តុមូល​)​ភ្លាមនោះ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ សហការ​ជាមួយ​អធិការ​ប៉ូលិស​ក្រុងបាន​លុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទ្វេ​ង រ៉ា​ក ភេទប្រុស អាយុ២៧ឆ្នាំ​ជនជាតិ ទពួន មុខរបរមិន​ពិតប្រាកដ នៅ​ចំណុចសិប្បកម្ម​បាញ់ថ្នាំ ស្ថិត​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀកក្រុងបាន​លុង ព្រមទាំង​ដកហូត​វត្ថុតាង តុមូល ចំនួន០១ដែលជា​របស់​ជនរងគ្រោះ។​

     បច្ចុប្បន្ន អធិការ​ស្រុក​អូរ​ជុំ​កំពុង​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់