adverise with khmeread How to cook rice with coconut oil to burn more fat and absorb half the calories

របៀប​ដាំបាយ​ជាមួយ​ប្រេងដូង​ដើម្បី​សម្រក​ទម្ងន់​! អ្នក​លើស​ជាតិ​ស្ករ និង​ឡើង​ទម្ងន់​ខ្លាំង​អាច​សាក​បាន​!

​    ​ស្ថិតិ​អាមេរិក​បានបង្ហាញ​ថា ពលរដ្ឋ​អាមេរិក​ទទួលទាន​អាហារ​សម្បូរ​ជាតិ​កាល់​ឡូរី​ទ្វេដង​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ​។ រាងកាយ​អាច​ទទួលយក​ជាតិ​កាល់​ឡូរី​ត្រឹម​កម្រិត ៥០០ ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ 

​    ​ពលរដ្ឋ​អាមេរិក​ចំនួន ២០ ភាគរយ​ន្ថែ​ម​ទៀត​គិត​ចាប់តាំងពី​ឆ្នាំ ១៩៧០ មក បាន​បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​កាល់​ឡូរី​។ 

​    ​លោក Sudhair James មកពី​សាកលវិទ្យាល័យ College of Chemical Sciences ក្នុងប្រទេស​ស្រីលង្កា បាន​រកឃើញ​វិធីសាស្ត្រ​ថ្មី​ក្នុងការ​ដាំបាយ ដែល​អាច​ស្រូប​យកជាតិ​កាល់​ឡូរី ៥០ ទៅ ៦០ ភាគរយ​ចេញពី​រាងកាយ ដែល​គាត់​បាន​យកមក​បង្ហាញ​នៅ​កិច្ចប្រជុំ​មួយ​ដែលមាន​ឈ្មោះថា National Meeting & Exposition of the American Chemical Society (ACS)​។ 

​    ​គាត់​បានធ្វើឱ្យ​បាយ​ក្លាយជា​ជាតិ​ម្សៅ​ស៊ាំ​មួយ ដែល​អាច​ស៊ូទ្រាំ​នឹង​ជាតិ​ស្ករ ឬ​ការ​ស្រូប​ជាតិ​ម្សៅ​ទៅក្នុង​សរសៃឈាម​។ 

​    ​បាយ និង​ជាតិ​ម្សៅ​ផ្សេងទៀត​ងាយ​នឹង​រលាយ ហើយ​ការ​បំ​លែង​បាយ​ទៅជា​ជាតិ​ស្ករ (​គ្លុយកូស​) ក្នុង​សរសៃឈាម​គឺមាន​ល្បឿន​លឿន​ណាស់​។ 

​    ​ផ្នែក​ភាគច្រើន​នៃ​ជាតិ​ម្សៅ​របស់​បាយ​ត្រូវបាន​រក្សាទុក​ក្នុង​ទម្រង់​ជា Glycogen ក្នុង​ថ្លើម និង​សាច់ដុំ ខណៈ​គ្លុយកូស​លើសៗ​ត្រូវបាន​រក្សា​ទុកជា​ជាតិ​ខ្លាញ់ ដែលនាំឱ្យ​កើត​ជំងឺ​ធាត់ និង​កើត​ជំងឺ​ជាច្រើន​ទៀត​។ 
​    ​
​    ​ទោះយ៉ាងណា ប្រសិនបើ​ជាតិ​ម្សៅ​របស់​បាយ​មាន​សភាព​ស៊ាំ វា​នឹងមិន​រលាយ​ក្នុង​ពោះវៀនតូច​នោះទេ ប៉ុន្តែ​វា​នឹង​ប្រែ​ទៅជា​អាហារ​សម្រាប់​ពពួក​មីក្រុប​ល្អ​ក្នុង​ពោះវៀនធំ​។ 

​    ​តាម​វិធី​នេះ ហានិភ័យ​នៃ​គ្លុយកូស​ដែល​លើស​ក្នុង​ឈាម​នឹងត្រូវ​កាត់បន្ថយ ហើយ​កោសិកា​ពោះវៀនធំ​នឹងមាន​សុខភាព​ល្អប្រសើរ​។ 

​    ​ការដែល​ជាតិ​ម្សៅ​របស់​បាយ​មាន​សភាព​ស៊ាំ​នេះ​ក៏​ល្អ​សម្រាប់​ការដុត​ជាតិ​ខ្លាញ់​បែប​ធម្មជាតិ​ផងដែរ ជាហេតុ​ជួយ​ឱ្យ​រាងកាយ​ស្រក​ជាតិ​ខ្លាញ់​បាន​យ៉ាងច្រើន​គួរឱ្យកត់សម្គាល់​។ 

​    ​* វិធីសាស្ត្រ​បង្កើន​ភាពស៊ាំ​របស់​ម្សៅ​ក្នុង​បាយ​គឺ​ងាយស្រួល និង​សាមញ្ញ​បំផុត​៖

​    ​- ចាក់​ប្រេងដូង ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្តៅ​ពុះ រួច​កូរ​ឱ្យ​សព្វ និង​ដាក់​អង្ករ​កន្លះ​កំប៉ុង​ចូល (​កន្លះ​កំប៉ុង​=​ប្រេងដូង​១​ស្លាបព្រាយ​កាហ្វេ​)​។ 
​    ​- បើកភ្លើង​រ៉ុយៗ​រហូត​ទាល់តែ​បាយ​ឆ្អិន​ល្អ ដែល​អាច​ប្រើពេល ៤០ នាទី ឬ បើតាម​ក្រុម​អ្នកស្រាវជ្រាវ​រយៈពេល​ប្រហែល ២០ ទៅ ២៥ នាទី​គឺ​ល្មម​សមគួរ​។ 
​    ​- បន្ទាប់​ពីនេះ ដាក់​វា​ក្នុង​ទូទឹកកក​រយៈពេល ១២ ម៉ោង​។ 

​    ​
​    ​ទោះបី​មើលទៅ​ប្រៀប​បីដូច​ជា​បាយកក​ទៅហើយ​ក្តី ប៉ុន្តែ​វា​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​ឡើង​ទម្ងន់ និង​អ្នកមាន​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​។ 

​    ​ចំណាំ​៖ មិនត្រូវ​កម្តៅ​វា​ឡើងវិញ​ទេ ព្រោះ​កម្តៅ​ក្តៅ​នឹង​ធ្វើឱ្យ​វា​បាត់​ប្រសិទ្ធភាព​។ បើ​ចង់​ស្រក​ទម្ងន់​បាន​ច្រើន និង​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម សូម​ទទួលទាន​បាយ​បែបនេះ​រាល់ថ្ងៃ​។​

​    ​វីដេអូ​ខាងក្រោម​គឺជា​បទ​បង្ហាញ​របស់លោក Sudhair James អំពី​របៀប​ដាំបាយ​ប្រេងដូង​ដើម្បី​សម្រក​ទម្ងន់ និង​បន្ថយ​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់