adverise with khmeread Breakfast st

លោក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​សារធាតុចិញ្ចឹម​ដែល​នំប៉័ង កាហ្វេ និង​ស៊ុត​ផ្តល់ឱ្យ ពេល​ពិសា​វា​ជា​អាហារ​ពេលព្រឹក

​    ​សូម​ជឿជាក់​ចុះ នំប៉័ង ស៊ុត និង​កាហ្វេ​ពិតជា​អាហារ​ពេលព្រឹក​ដ៏​ល្អ​ដល់​សុខភាព​យ៉ាង​អស្ចារ្យ​បំផុត និង​ជា​អាហារ​ដែល​ចំណាយ​អស់ប្រាក់​តិចតួច​បំផុត​។ 

​     លោកស្រី Teo Kiok Seng មកពី​ទីភ្នាក់ងារ​បណ្តាញ​អាហារូបត្ថម្ភ​សិង្ហ​បុរី (Nuff) បាន​និយាយថា ស៊ុត​ចៀន​នៅ​ជ័រ​ភ្នៅ​គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​សម្បូរ​អាមីណូអាស៊ីត​។ ស៊ុត​ជ័រ​ភ្នៅ​អាចជួយ​ឱ្យ​លោកអ្នក​សម្រក​ទម្ងន់​បាន​ផងដែរ ដោយសារតែ​ប្រូតេអ៊ីន​ល្អ និង​អាមីណូអាស៊ីត​របស់​វា​។ ការដែល​បានទទួល​ទាន​ជាតិ​ប្រូ​តេ​អ៊ី​នៅពេល​ព្រឹក​នឹង​ជួយ​លោកអ្នក​ឆ្អែត​បាន​ពេញ​មួយថ្ងៃ ព្រោះ​វា​ត្រូវបាន​រំលាយ​យឺត​ជាង​ប្រភេទ​អាហារ​ផ្សេងទៀត​។ 

​     ស៊ុត​ក៏​ផ្តល់នូវ​វីតាមីន​ល្អជា​ច្រើន​ដូចជា វីតាមីន A, D, E, Riboflavin, អាស៊ីតហ្វូលីក និង ខូលីន និង​សារធាតុ​រ៉ែ​ដូចជា ដែក កាល់​ស្យ៉ូ​ម ផូស្វ័រ ប៉ូ​តា​ស្យ៉ូ​ម​។ ស៊ុត​ចៀន​នៅ​ជ័រ​ភ្នៅ​មាន​ខ្លាញ់​ទាប និង​ប្រេង​ទាប​ធៀប​នឹង​ស៊ុត​ចៀន​ឆ្អិន​។ 

​    ​លោកស្រី Teo Kiok Seng បាន​បកស្រាយ​ថា មនុស្ស​នឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ពី​នំប៉័ង​ផងដែរ ព្រោះ​វា​ជា​ប្រភព​នេះ​កាក​សរសៃ​ហ្វា​យ​បឺ វីតាមីន B, E និង​ជាតិ​រ៉ែ​ដូចជា ដែក ស័ង្កសី និង​ប្រូតេអ៊ីន​។ រីឯ​កាហ្វេ​វិញ​ផ្តល់នូវ​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​សម្រាប់​ឱ្យ​មនុស្ស​ធ្វើ​លំ​ហាត់ប្រាណ​ពេលព្រឹក​បានយូរ មិន​រោយ​សាច់ដុំ មិន​រមួលក្រពើ ដោយសារ​វា​ជា​ប្រភព​នៃ​ថាមពល​ដែល​ជួយ​ជំរុញ​ដល់​សុខភាព​៕ 

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់