adverise with khmeread 800340

បកស្បែក​តាម​វិធី​ធម្មជាតិ ទទួលបាន​ស្បែក​ទន់ រលោង និង​ស​ស្អាត​ក្នុង​រយៈពេល ១៥ នាទី​!

​    ​ស្បែក​ដៃជើង​គ្រើម គ្រា​ត ប្រេះ និង​គ្មាន​សំណើម​គឺជា​ក្តីកង្វល់​មួយ​របស់​នារី​គ្រប់រូប​។ តែ​ទោះយ៉ាងណា អនុវត្តតាម​វិធីសាស្ត្រ​បកស្បែក​តាមបែប​ធម្មជាតិ​ខាងក្រោម​នេះ​លោកអ្នក​នឹង​ទទួលបាន​ដៃជើង​ទន់ រលោង និង​ស​ស្អាត​ក្នុង​រយៈពេល​តែ ១៥ នាទី​ប៉ុណ្ណោះ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- យ៉ា​អួ ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​- លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ​
​    ​- លាប​លើ​ដៃជើង រួច​ទុកចោល ១៥ នាទី​
​    ​- បន្ទាប់មក​ចាប់ផ្តើម​បក​ម៉ាស​ធម្មជាតិ​នេះ​ចេញ​
​    ​- ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍ លោក​អ្នកនឹង​ទទួលបាន​ស្បែក​រឹតតែ​ទន់​រលោង និង​សខ្ចី​ដូច​ធម្មជាតិ​ជាក់​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ ខូ​ស្មូ​ផូ​លី​ធាន​

អ្នកនឹងចូលចិត្ត

មតិយោបល់