adverise with khmeread 2f86df1800000578 3367728 image a 125 1450616349134

Barcelona ឈ្នះពាន FIFA Club World Cup ជាលើកទី៣បន្ទាប់ពីផ្តួល River Plate ៣-០ (មានវីដេអូ)

ក្លឹបជើងឯកតំបន់អឹរ៉ុប Barcelona បានផ្តួលក្លឹបជើងឯកតំបន់អាមេរិកឡាទីន River Plate ក្នុងលទ្ធផល ៣-១ ដើម្បីលើកពាន FIFA Club World Cup ជើកទី ៣ នៅទីក្រុង Yokohama ប្រទេសជប៉ុនកាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែធ្នូ។ 

កីឡាករលំដាប់កំពូលពិភពលោក Lionel Messi បានស៊ុតបើកឆាកមុននៅនាទីទី ៣៦ ហើយគ្រាប់ទីពីរ និងទីបី រកបានដោយកីឡាករ Luis Suarez នៅនាទីទី ៤៩ និង ៦៨។ សរុបទាំងលើកនេះ Barcelona បានគ្រងតំណែងជើងឯក FIFA Club World Cup ចំនួន ៣ លើកហើយ។

រីឯការប្រកួតមួយទៀតគឺ ក្រុមម្ចាស់ផ្ទះជប៉ុន Sanfrecce Hiroshima បានផ្តួលក្រុមជើងខ្លាំងចិន Guangzhou Evergrande ក្នុងលទ្ធផល ២-១ ដើម្បីដណ្តើមយកលេខ ៣៕ 

វីដេអូហាយឡាយរវាងក្រុម Barcelona និង River Plate៖


 

 

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់