1

លោកអ្នក​នឹង​ស្តាយ​បើ​មិនបាន​មើល​ទេសភាព​ភ្លើង​អគ្គីសនី​បំភ្លឺ​ពេល​រាត្រី​ដ៏​អស្ចារ្យ​នៅ​ទីក្រុង​ទាំងនេះ​!

    ​រូបភាព​ថត​ពីលើ​អាកាស​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​បង្ហាញ​បណ្តាល​ទីក្រុង​ធំៗ​ជុំវិញ​ពិភពលោក ដែល​លម្អ​ដោយ​ភ្លើង​អគ្គីសនី​ដ៏​ស្រស់ស្អាត​។ ទិដ្ឋភាព​ទាំងនេះ​ត្រូវបាន​ថត​ដោយ​ពី​ឡុ​ត​ឈ្មោះ Jon Bowles អាយុ ៥៥ ឆ្នាំ​មកពី​ទីក្រុង Bolton ចក្រភព​អង់គ្លេស​។ រូបលោក​បានធ្វើ​ដំណើរ​ជុំវិញ​ផែនដី​ជាច្រើន​ជើង ដែល​គិត​ទៅ​ស្មើនឹង​ការធ្វើដំណើរ​ជុំវិញ​ព្រះ​ចន្ទ ៩ ជុំ​ទៅហើយ​។ 

​    ​រូបភាព​ទាំងនេះ​បាន​ផ្តិត​យក​ទេសភាព​ពេល​រាត្រី​នៅ​បណ្តា​ទីក្រុង​ល្បីៗ​របស់​ពិភពលោក​ដូចជា ឌុយ​បៃ បាងកក តូ​ក្យូ និង​ញូវយ៉ក​ជាដើម ដែល​ក្នុងចំណោម​នោះ​សុទ្ធតែ​បាន​តុបតែង​លម្អ​ជាមួយ​ភ្លើងពណ៌​ចម្រុះ​ដូចជា ពណ៌​ទឹកក្រូច ខៀវ បៃតង និង​ពណ៌​ស​។ 

​    ​តោះ​កុំឱ្យ​ខាត​ពេល​សូម​ទស្សនា​រូបភាព និង​វីដេអូ​ដូចខាងក្រោម​៖ 

​    ​១. ទីក្រុង West Bay ប្រទេស​កាតា​

​    ​២. ទីក្រុង Dubai

​    ​៣. ប្រទេស​កូ​វ៉ែត​

​    ​៤. ទីក្រុង Bangkok

​    ​៥. ទីក្រុង New York

​    ​៦. ទីក្រុង Doha ប្រទេស​កាតា​

​    ​៧. ទីក្រុង Budapest ប្រទេស​ហុង​គ្រី​

​    ​៨. ទីក្រុង Sandanaj ប្រទេស​អ៊ីរ៉ង់​

​    ​៩. ទីក្រុង Tokyo

​    ​១០. ប្រទេស​បា​រ៉ែ​ន​

​    ​១១. ទីក្រុង Cairo ប្រទេស​អេ​ហ្ស៊ី​ប​

​    ​១២. ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​

​    ​១៣. ទីក្រុង Nanning ប្រទេស​ចិន​៕

 

ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់