adverise with khmeread 00c891b9 e877 4668 9d67 7864955dd5df

បុរស ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ស្លាប់​ដេក​លើក​ម៉ូតូ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​សង់​កូរ៉េ​កញ្ចាស់​មួយគ្រឿង​មិនមាន​ភ្លើង​បំភ្លឺ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ដេក​លើ​ម៉ូតូ​នៅនឹងកន្លែង​។

     ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១០ និង១០​នាទី​យប់​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ២១៧ ចំណុច​ស្ពាន​បា​គូ ស្ថិតក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

     តាម​ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សាំង សំណាង អាយុ២១ មាន​សតិ​មិន​គ្រប់ រស់នៅ​ជាមួយ​យាយ​ភូមិ​ហា​ សង្កាត់​- ខណ្ឌដង្កោ។​

     ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​ជនរងគ្រោះ​ទើបនឹង​ចេញពី​ចាក់​សាំង ដែលមាន​ចម្ងាយ​ពី​កន្លែងកើតហេតុ​ជាង​១០០​ម៉ែត្រ ហើយ​បាន​ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាស់​ទិសដៅ​ចរាចរ​។

     ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​មក​​ទិសដៅ​យ៉ាង​លឿន បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ប៉ើង​ហោះ​រំលង​រថយន្ត ទាំង​មនុស្ស​និង​ម៉ូតូ​បោក​ផ្ទប់​ទៅ​គល់​បង្គោល​ភ្លើង​បំ​ភ្លើ​ផ្លូវ បណ្តាល​បាក់ក ផុង​លលា​ដ៏​ក្បាល ដេកស្លាប់​នៅលើ​ម៉ូតូ​នឹង​កន្លែង​ភ្លាម ៗ តែម្តង​។​

     បន្ទាប់ពី​ឃើញ​ហេតុការណ៍​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែង​ហេតុ និង​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ជនរងគ្រោះ​។​ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​ពិនិត្យ​ធ្វើឯកសារ​ប្រគល់​សព ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់