adverise with khmeread 6

ពូជ​ដើមឈើ​ខ្ពស់ៗ ដែលជា​គម្រប​ផែនដី​កំពុងស្ថិត​ក្នុង​ហានិភ័យ​ផុត​ពូជ​

    ​ថ្មីៗ​នេះ​អត្ថបទ​មួយ​នៃ​កាសែត​វិទ្យាសាស្ត្រ Trend in Ecology & Evolution បានកត់សម្គាល់​ថា​ដើមឈើ​ខ្ពស់​ជា​គេ​របស់​ពិភពលោក ដែលមាន​សរីរាង្គ​រស់​នៅ​យូរ​ជាងគេ​នៅលើ​ផែនដី និង​ដើរតួ​សំខាន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៅលើ​ភពផែនដី​នេះ​ជិត​ផុតរលត់​ហើយ​។ ដើមឈើ​យក្ស​ទាំងអស់នេះ​កំពុង​ប្រឈមមុខ​នឹង​ការ​គម្រាម​គំហែង​ពី​ការកាប់បំផ្លាញ ដែល​ធ្វើឱ្យមាន​គ្រោះ​រាង​ស្ងួត បាត់​ទីជម្រក​សត្វ និង​ផ្លាស់ប្ដូរ​អាកាសធាតុ​។​

​    ​* ដើមឈើ Sequoia យក្ស​កម្ពស់ ៨៣ ម៉ែត្រ​នេះ​ត្រូវបាន​រកឃើញ​មានតែ ៧៥​ដើម​ប៉ុណ្ណោះ​នៅតាម​បណ្ដោយ​ភាគ​ខាងលិច​នៃ​ភ្នំ Sierra Nevada ក្នុង​រដ្ឋ California​។ ដោយសារ​អាកាសធាតុ​ក្ដៅ​បណ្ដាលឱ្យ​ដើម​នេះ​មិនអាច​រស់នៅ​បានយូរ​ទេ ព្រោះ​ដើមឈើ​នេះ​រស់នៅក្នុង​អាកាសធាតុ​។​

​    ​* ដើមឈើ Douglas Fir ត្រូវបាន​រកឃើញ​នៅ​សតវត្ស​ទី​១៨​ដោយ​ជីវ​វិទូ​ស្កុ​តឡែ​ន​ឈ្មោះ​លោក David Douglas​។ ដើម​នេះ​មាន​កម្ពស់ ៩១ ម៉ែត្រ មាន​នៅតាម​ប្រទេស​អង់គ្លេស កូ​ឡូ​ប៊ី​និង​ម៉ិ​ក​ស៊ិ​ក ប៉ុន្ដែ​ដើមឈើ​ទាំងនេះ​ត្រូវ​ស្ថិតក្រោម​ការកាប់បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​។​

​    ​* ដើម​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​សែន​របស់​អង់គ្លេស​។ ដើម​នេះ​មាននៅ​តំបន់​អឺរ៉ុប អាហ្វ្រិក​ខាងជើង និង​អាស៊ី​ខាងលិច​។ ដើម​នេះ​អាច​លូត​រហូត​ទៅដល់ ៤២ ម៉ែត្រ ប៉ុន្ដែ​ដើម​នេះ​កំពុងស្ថិត​ក្នុងការ​គម្រាម​គំហែង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ និង ខ្យល់​ខ្លាំង​។​

​    ​* ដើម Mana ត្រូវបាន​រកឃើញ​នៅ​តំបន់​ត្រជាក់​នៃ​ប្រទេស​អូស្ត្រាលី​ជា​កន្លែង​ដែល​ផ្ដល់​ចំណី​ឱ្យ​សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី​។ វា​អាច​លូត​រហូត​ទៅដល់ ៤២​ម៉ែត្រ​។​

​    ​* ដើម​គ្រញូង​យក្ស​មាន​កម្ពស់ ១១១​ម៉ែត្រ និង​អាយុ​២០០០ ឆ្នាំ មាននៅ​ភាគ​កណ្ដាល​និង​ជើង​នៃ​រដ្ឋ California ។ ពួកវា​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់ ដែល​ធ្វើឱ្យ​បាត់​ទីជម្រក​សត្វ​និង​ធ្វើឱ្យ​អាកាសធាតុ​ផ្លាស់ប្ដូរ​យ៉ាង​អាក្រក់​។​

​    ​* ដើម Mountain Ash រកឃើញ​នៅ​ប្រទេស​អូស្ត្រាលី​និង Tasmania ក្នុង​តំបន់​ខ្ពស់​មាន​ភ្នំភ្លើង​និង​ដី​ជីវជាតិ ដែលមាន​កម្ពស់​រហូត​ទៅដល់ ៤៣ ម៉ែត្រ​។ ដើម​នេះ​ស្ថិតក្នុង​ហានិភ័យ​ដោយសារ​ការកាប់បំផ្លាញ​ហួសប្រមាណ​។​

​    ​* ដើម Rosewood មាននៅ​ប្រទេស​ហ្វី​លី​ភី​ន​។ វា​មាន​កម្ពស់​រហូត​ទៅដល់ ៨៧​ម៉ែត្រ​។ ដើមឈើ​នេះ​ស្ថិត​ក្នុងការ​គម្រាម​គំហែង​ដោយ​ការកាប់បំផ្លាញ និង​ដុត​ដើម្បី​យក​ទីតាំង​ធ្វើ​កសិកម្ម​៕

adverise with khmeread
ប្រភព៖ discovery

អ្នកនឹងចូលចិត្ត

មតិយោបល់