adverise with khmeread 33b5104600000578 3567906 image m 32 1462093123611

បេះដូង​អ្នកដំណើរ​លែង​ដើរ​មួយ​ភ្លែត ពេល​ក្មេងស្រី​ម្នាក់​ធ្លាក់​ចេញពី​ឡានក្រុង​

​    ​អ្នកដំណើរ​សឹងតែ​បេះដូង​លោត​ចេញពី​ទ្រូង នៅពេល​ក្មេងស្រី​អាយុ​ពីរ​ឆ្នាំ​ធ្លាក់​ចេញ​តាម​បង្អួច​ឡានក្រុង​។​

​    ​វីដេអូ​នៃ​ឧបទ្ទវហេតុ ដែល​បាន​កើតឡើង​នៅ​ទីក្រុង Nanchong ខេត្ត Sichuan ប្រទេស​ចិន បានបង្ហាញ ក្មេងស្រី​ម្នាក់​កំពុង​ធ្លាក់​ពី​ទី​ខ្ពស់​និង​ដាំ​ក្បាល​បុក​ទៅនឹង​ផ្លូវ​កៅស៊ូ​។​

​    ​វីដេអូ​ត្រូវបាន​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​រថយន្ត​មួយ​ផ្សេងទៀត​។ មូល​ហេតុដែល​ក្មេងស្រី​នោះ​ធ្លាក់​ចេញពី​ឡានក្រុង​គឺ​ដោយសារ​ម្ដាយ​របស់​ក្មេង​នោះ​បាត់បង់​ម្ចាស់ការ​ក្នុងការ​ទប់​លំនឹង​ទាំង​បង្អួច​មិន​បិទ​ជិត​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់