9f61cda5 de0b 4d9d 91a3 ffa136dcceee 169

សម័យនេះ​នៅមាន​អ្នក​ឆោត​! រើស​បាន "​កូន​ទេពធីតា​ធ្លាក់​ពីលើ​មេឃ​" ពេល​ប្រាប់​ប៉ូលិស​ឱ្យជួយ​ពិនិត្យ​, ខ្មាស់​គេ​លាន់​!

    ​អ្នកនេសាទ​ឈ្មោះ Pardin អាយុ ២១ ឆ្នាំ បាន​ជួយ "​ទេពធីតា​ចម្លែក​" ពី​ទឹក​យកទៅ​ផ្ទះ ដែល​កូន​ទេពធីតា​នេះ​ត្រូវបាន​ម្ដាយ​គាត់​ថែ​ដូចជា​មនុស្ស​អ៊ីចឹង និង​ថែមទាំង​បាន​ប្ដូរ​សម្លៀកបំពាក់​ឱ្យ​ទៀតផង​។​

​    ​រឿងនេះ​ធ្វើឱ្យ​ផ្អើល​ពេញ​ភូមិតូច​មួយ​នៅ​តំបន់ Banggai ភាគ​កណ្ដាល​នៃ​កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​។ លើសពីនេះ​ទៀត ថែមទាំង​មាន​ពាក្យ​ចចាមអារ៉ាម​ថា "​កូន​ទេពធីតា​តូច​នេះ​" ត្រូវបាន​រកឃើញ​ជាប់គាំង​លើ​កោះ និង​ស្រែកយំ​ទៀតផង នេះ​បើតាម​ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​យ៉ាង​ដូច្នេះ​។​

​    ​មនុស្ស​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ដែល​កាន់សាសនា​មូស្លីម​ច្រើនជាងគេ​ក្នុង​ពិភពលោក ហើយ​ពួកគេ​ជឿថា​សូរ្យគ្រាស​កាលពី​ថ្ងៃទី​១២ មីនា​គឺជា​វិញ្ញាណ​។​

​    ​ពេល​ពួកគេ​ទៅដល់​ប៉ុស្តិ៍​ប៉ូលិស ពួកគេ​បាន​និយាយថា​ពួកគេ​រើស​បានកូន​ទេពធីតា​ធ្លាក់​ពីលើ​មេឃ​។​

​    ​លោក​មេបញ្ជាការ​ឈ្មោះ Heru Pramukarno បាន​និយាយថា ក្រោម​ការពិនិត្យ​ពិច័យ វា​គ្រាន់តែ​ជា​តុ​កត្តា​សិច​មួយ​ប៉ុណ្ណោះ​។​

​    ​គាត់​បន្តទៀតថា ប៉ូលិស​បាន​យក​វា​ទៅ​បោះចោល​ហើយ ដើម្បី​ចៀសវាង​ភាពចម្រូងចម្រាស់​ផ្សេងទៀត​កើតឡើង​៕

ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់