adverise with khmeread Real madrid karim benzema

Real Madrid បានបំបាក់ភ្ញៀវ Reyo Vallencano យ៉ាងចាស់ដៃក្នុងលទ្ធផល ១០ ទល់នឹង ២ កាលពីយប់ម្សិលមិញ

កាលពីយប់ថ្ងៃទី២០ ខែធ្នូ ២០១៥ កន្លងផុតទៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Real Madrid បានបំបាក់ភ្ញៀវ Reyo យ៉ាងចាស់ដៃ ដោយក្នុងតង់ទី១ Real Madrid ៤ Reyo Vallencano ២ គ្រាប់ដំបូងធ្វើឡើងដោយខ្សែការពារ Danilo របស់ Real Madrid នៅនាទីទី៣។ ក្រោយមកក្រុមភ្ញៀវបានតាមពីក្រោយពីរគ្រាប់ ដោយកីឡាករ Amaya នៅនាទីទី ១០ និង Jozabed នៅនាទីទី ១២។  ជាអកុសលកីឡារបស់ Reyo ពីរអ្នកបានទទួលកាតក្រហម ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Real Madrid តាមវិញបានបី ធ្វើដោយកីឡាករ Gareth Baleក្នុងនាទីទី២៥ និង នាទីទី៤២ បន្ទាប់មកក្រុមភ្ញៀវបានធ្វើអោយមានកំហុស Penalty ក្នុងនាទីទី២៩ ហើយធ្វើបានដោយ Ronaldo នៅនាទីទី៣០ដោយការស៊ុត Penalty។


ចូលតង់ទី២ Real ធ្វើបាន ៥ គ្រាប់ទៀត ចប់ការប្រកួតលទ្ធផល ១០ ទល់នឹង ២។ មានកីឡាករមួយរូប Hartrick ធ្វើបានដោយ  Benzema និង Gareth Bale ស៊ុតបានបួនគ្រាប់ ខណៈ Ronaldo រកបានត្រឹមពីរគ្រាប់ទេ។

ក្រោយចប់នេះការប្រកួត Real Madrid នៅតែឈរនៅចំណាតថ្នាក់លេខបីដដែលតាមពីក្រោយ Atletico Madrid និង Barcelona ដោយសរុបបាន ៣៣ ពិន្ទុ។

adverise with khmeread

មតិយោបល់