7f4d7be5 0322 4210 8ef7 0f71c2650ae5

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​គេច​ពី​រថយន្ត​ស៊េរី​ទំនើប​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​

     ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៤​កង់​បាន​រង​ការខូចខាត ដោយសារតែ​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ គេច​ពី​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង រួច​ក៏​បុក​របាំង​ថ្ម​ពេញទំហឹង កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7773 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

     ខណៈ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង បើក​មក​បម្រុង​កៀរ​ហើយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របា​ន​បួង​ចង្កូត​គេច ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បាក់​អស់​៤​កង់ ចំណែក​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច។​

     ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

អ្នកនឹងចូលចិត្ត

មតិយោបល់