Cheryl បដិសេធមិនព្រមជានានឹងស្វាមីឡើងវិញ

          តារាចម្រៀង Cheryl បាន​បដិសេធសំណើ​សុំជានា​របស់ស្វាមី Jean Bernard Fernandez-Versini ។ ប្រភព​ជា​ច្រើន​បានអះអាងថា លោក Jean Bernard អន្ទះសា​ចង់​សង្គ្រោះអាពាហ៍ពិពាហ៍​ឡើង​វិញ ប៉ុន្តែ​តារាស្រីរូបនេះ​សុខ​ចិត្ត​បង់​ប្រាក់​ឲ្យ​គាត់​ ដើម្បី​ឲ្យ​ដំណើរ​ការ​លែងលះចប់​ជាស្ថាពរ។

          កាសែត The Sun អះអាងថា អ្នក​ជំនួញ Jean Bernard វ័យ៣៥​ឆ្នាំ​ ចង់​ជា​នា​ឡើង​វិញជាមួយនឹង​​ Cheryl វ័យ​៣២​ឆ្នាំ ប៉ុន្តែ​តា​មព័ត៌មាន​ថា នាង​គ្មាន​ចេតនា​ចង់​បន្ត​ចំណងស្នេហ៍​ឡើងវិញ​ទេ។

          ការចែក​ផ្លូវគ្នា​របស់ Jean Bernard និង Cheryl ត្រូវ​បាន​បង្ហើបប្រាប់​កាល​ពី​ខែ​មករា​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​គេជឿថា វាបានកើតមាន​តាំងពី​ខែសីហាឆ្នាំមុន​ម៉េ្លះ។

          អ្នក​ទាំងពីរ​បាន​រៀបការ​នៅ​កោះ Mustique កាលពីខែ​មករា​ឆ្នាំ​២០១៤​ បន្ទាប់ពី​ទាក់ទងគ្នា​បាន​បីខែ៕

adverise with khmeread

អ្នកនឹងចូលចិត្ត