adverise with khmeread Bcee291f eaa5 4d76 a40f 521b5b5be5d5

ស្គាល់មុខ​ចោរ ចាប់ចោរ​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស​

     ភ្នំពេញ ៖ បងប្អូន ជនរងគ្រោះ​ដែល​រង​នូវ​អំពើ​ប្រើ​ដាវ​សា​ម៉ូ​រៃ​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យម្នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ នៅ​ថ្ងៃទី​៣០ ខែ​មេសា​ ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

     ប៉ូលិស​និយាយថា ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០១៦ ​ម៉ោង​១២ ​និង​៣០​នាទី​អា​ធ្រា​ត្រ​នៅ​ផ្លូវ​បេតុង ក្រុម​៩ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​មាន​ករណី​ជនសង្ស័យ​៤​នាក់​ប្រដាប់​ ដោយ​ដាវ​សា​ម៉ូ​រៃ​ធ្វើ​សកម្មភាព​ស្ទាក់​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​គេចខ្លួនបាត់។

     ប៉ូលិស​បន្តថា បង្កដោយ ជនសង្ស័យ​ឈ្មោះ​ កាន់ បញ្ញា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​បក្ខពួក​៣​នាក់​ទៀត​គេចខ្លួន ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ ស្ទាក់​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​ HONDA-C125 ពណ៌​ខ្មៅ សេរី​២០១០ ស្លាក​លេខ​កំពង់ ចាម ​1E-7624​ មួយគ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ​ ឌី ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​, រួច​ជនល្មើស​ជិះ គេចខ្លួនបាត់។​

     លុះ​នៅ​ថ្ងៃទី​៣០​ ខែមេសា ​ឆ្នាំ​២០១៦ ត្រូវ​បងប្អូន ជនរងគ្រោះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង៕​

adverise with khmeread

មតិយោបល់