adverise with khmeread Untitled 1

Kendall Jenner បាក់មុខដោយសារលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា

          Kendall Jenner មានអារម្មណ៍​ថា ខ្លួននាងមាន​កិត្តិយស​ណាស់ ដែលបាន​ស្ថិតក្នុង​ចំណោម​តារា​មួយ​ចំនួន​តូច​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​កម្មវិធី​ជប់​លៀង​អាហារពេល​ល្ងាច​នៅ​សេតវិមាន​​កាល​ពី​ថ្ងៃសៅរ៍ ប៉ុន្តែ​វាគួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) មិនស្គាល់ថា នាងជានរណា។

          ក្នុង​កម្មវិធីដ៏​អធិកអធមនេះ លោក អូបាម៉ា បានមាន​ប្រសាសន៍ថា លោក​ធ្លាប់​ជួប​ជាមួយ​តារាក្នុង​កម្មវិធី Keeping Up With The Kardashians នៅ​ក្រោយ​ឆាក។

          លោក អូបាម៉ា បានមាន​ប្រសាសន៍ថា “​ Kendall Jenner ក៏នៅ​ទីនេះដែរ។ ហើយ​យើង​មាន​ឱកាស​ជួប​គ្នា​នៅ​ក្រោយ​ឆាក។ នាង​មើលទៅជា​ក្មេងស្រីដ៏​ល្អ​ម្នាក់​ តែខ្ញុំ​មិន​ដឹងថា នាងធ្វើ​អ្វីពិត​ប្រាកដនោះទេ”។

          Kendall វ័យ២០​ឆ្នាំ មើលទៅស្រស់ស្អាត​មែនទែន​ក្នុង​ឈុត​រ៉ូប​ពណ៌​ខ្មៅ​សម្រាប់​កម្មវិធីជប់លៀងនេះ។

          Kendall បាន​និយាយថា តាមធម្មតានាងមិន​ភ័យ​ទេ​ នៅ​ពេល​ជួប​ជា​មួយ​នឹង​បុគ្គល​ល្បីៗ​ផ្សេងទៀត​ ប៉ុន្តែ​នាងបែរជា​ខ្មាសអៀន​នៅ​ពេល​ជួប​​ទល់​មុខ​ជា​មួយ​​លោកប្រធានាធិបតី​ក្នុងកម្មវិធី​ទទួល​ទានអាហារពេល​ល្ងាច​នៅ​សេតវិមាន។

          លោកប្រធានាធិបតី​ហាក់ដូចជា​ចាប់អារម្មណ៍នឹង​បងស្រីរបស់នាងគឺ Kim Kardashian West និង​បងថ្លៃ Kanye West ដែល​លោកបាន​ជួប​ច្រើន​លើក​មក​ហើយនោះ៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់