adverise with khmeread 13090079 966011176847131 331602233 n

មាន​ភ្លៀង​ធ្លាក់​​ឡើងជណ្តើរ​ដែក​ មើល​ "ទ" ទឹក​ត្រង​ទឹកភ្លៀង ​ប៉ះ​ខ្សែភ្លើង​ឆក់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​បណ្តាលឱ្យ​ស្លាប់​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​០១​ ឧសភា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ពងទឹក​ ឃុំ​ដំណាក់អំពិល​ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ខណៈពេល​ឡើងជណ្តើរ​ដែក​មើល​ ទទឹក​ត្រង​ទឹកភ្លៀង​ប៉ះ​ខ្សែភ្លើង​ឆក់​តែម្តង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជី វណ្ណៈ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រពន្ធ កូនស្រី​០១​នាក់​អាយុ​០៣​ខួប​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​មេឃ​កំពុងតែ​ភ្លៀង​ជន​គ្រោះ បាន​យក​ជណ្ដើរ​ដែក​ឡើង​មើល​ទទឹក​ខាងក្រោយ​ផ្ទះ ដើម្បី​ត្រង់​ទឺ​ក​។ ពេលនោះជន​រងគ្រោះ យកដៃ​ទៅកាន់​ទទឹក ក៏ឆក់​ខ្សែភ្លើង​ជាប់​ហ្នឹង​ជណ្ដើរ ឃើញ​ដូច្នេះ ឪពុកក្មេក ក៏រ​ត់ទៅ​បិត​បារ៉ែត​ភ្លើង ដោយមាន​ខ្សែភ្លើង ត​ចេញពីផ្ទះ​ទៅ​រោង​បាយ និង​រោង​ដាក់​គោ​។​

    ក្រោយមក​ក្រុមគ្រួសារ បាន​យក​ជនរងគ្រោះ​ទៅ​ពេទ្យ​សម្ភព ឯកជន​ទើប​ដឹងថា​ស្លាប់​។​​​ មូលហេតុ​ឆក់​ដោយសារ​ខ្សែភ្លើង មាន​ដំណរ​ជាប់​ហ្នឹង​ទទឹក។​


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់