តារាចម្រៀងលោក ព្រាប សុវត្ថិ បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកនៅពេលដែលលោកបានទៅធ្វើបុណ្យ"បំបួស"ជាមួយក្រុមគ្រួសារ នៅថ្ងៃទី១ ខែឧសភានេះព្រមទាំងប្រគេនចង្ហាន់ដល់សមណៈសិស្សចំនួន៩៩អង្គ ដោយបានអញ្ជើញមកដល់វត្តស្វាយជ្រំ នាព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០១៦ ក្នុងកម្មវិធីប្រគេនចង្ហាន់ដល់សមណសិស្ស នៃពុទ្ធិកអនុវិទ្យាល័យ
សម្តេចតេជោ ហ៊ុន សែន ស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អ្នកគាំទ្ររបស់លោក៩០%បានបញ្ចេញមតិគាំទ្រពេញទំហឹងដល់លោក ក្នុងការធ្វើបុណ្យដែលជាគំរូល្អមួយក្នុងសង្គម។ ជាក់ស្តែងដែលអ្នកគាំទ្រនិងពេញចិត្តជាងគេគឺលោកដោះស្បែកជើងឈរថតជាមួយព្រះសង្ឃ(ក្នុងរង្វង់ក្រហម)។
អ្វីដែលគេកត់សម្គាល់គឺថាលោកចូលចិត្តធ្វើបុណ្យទានច្រើនជាងគេ ហើយលោក ព្រាប សុវត្ថិ មិនត្រឹមតែច្រៀងពិរោះនោះទេថែមទាំងចូលចិត្ត ធ្វើបុណ្យទៀត ព្រមទាំងធ្វើមួយគ្រួសារតែម្តង៕
