adverise with khmeread 13128737 966004836847765 1797469862 o

បទ​« ញី​កែងជើង »​បាន​នាំទៅដល់​ក្រុង​មូ​ស្គូ​

      បទ​ចម្រៀង​ដ៏​ល្បី​របស់​ខ្មែរ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ នាំយកទៅ​រាំ​នៅ​ទីក្រុង​មូ​ស្គូ នៃ ប្រទេស​រុស្ស៊ី​កាលពីពេល​ថ្មីៗ​នេះ  ហើយ​ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

     លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​សរសេរ​ក្នុង​អា​ខោ​ន​របស់លោក​ថា "​កាល​មក​សួរសុខទុក្ខ​សិក្ខាកាម​នៅ​ទីក្រុង​ម៉ូស្គូ​លើក​នេះ ...​ខ្ញុំ​ស្មាន​មិន​ដល់​សោះ នឹង​រាលដាល​ដល់ទី​នេះ​...! ! !  សូម​គោរព​ឯកឧត្ដម ...​សូម​ញី​កែងជើង​មួយ​...! ! ! " ។​

    សូមបញ្ជាក់ថា បទ​« ញី​កែងជើង »​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​ផលិតឡើង​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៦​នេះ កំពុង​ពេញនិយម​នៅ​ទូទាំងប្រទេស ។   បទ​ចម្រៀង​មួយ​នេះ​កំពុងតែ​ល្បី​នៅ​ប្រទេស​វៀតណាម និង កូរ៉េខាងត្បូង ។​

    តោះ​នាំគ្នា​មើល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់ និង នាយទាហាន​ដែល​កំពុង​រៀន​នៅ​មូ​ស្គូ រាំ​ម្តង​មើល  ៕​

 

adverise with khmeread

មតិយោបល់