adverise with khmeread 13152661 1147837425266543 477826533 n

របៀប​ព្យាបាល​សរសៃ​ប៉ោង​លើ​មុខ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​

    ​សរសៃ​ប៉ោង​គឺជា​ប្រភេទ​នៃ​ការ​ហើម និង​ប៉ោង​ក្នុង​សរសៃឈាម ដែលជា​ធម្មតា​កើត​នៅលើ​ជើង និង​មុខ​។ សុភាពនារី​គ្រប់រូប​ស្អប់​ជាងគេ​នៅពេល​កើត​សរសៃ​ប៉ោង​នេះ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​សម្រស់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​ថែមទៀត​ផង​។ ទោះយ៉ាងណា លោក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ​ភាពមិន​គួរឱ្យ​ជឿ​ដូចខាងក្រោម​នេះ​។​

​    ​* គ្រឿងផ្សំ​
​    ​- ការ៉ុត​កាត់​ជា​កង់ៗ​កន្លះ​កែវ (២៥០ មិ​ល្លី​លីត្រ​)
​    ​- ទឹក​ប្រទាល​កន្ទុយក្រពើ ៣ ស្លាបព្រា​បាយ​
​    ​- ទឹកខ្មេះ​ប៉ោម​កន្លះ​កែវ (១២៥ មិ​ល្លីត្រ​) 

​    ​* របៀប​ធ្វើ​
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​ក្រឡុក​រហូត​ទាល់តែ​ចេញ​ជា​ល្បាយ​ប៉ិៗ​។ លោកអ្នក​អាច​បន្ថែម ឬ​បន្ថយ​គ្រឿងផ្សំ អាស្រ័យ​លើ​ទំហំ​នៃ​សរសៃ​ប៉ោង​ទាំងនោះ​។ 

​    ​* របៀប​ប្រើ​
​    ​បិត​វា​នៅលើ​កន្លែង​សរសៃ​ប៉ោង (​អាច​យក​ក្រណាត់​រុំ​ក៏បាន​)​។ ទុកចោល ៣០ នាទី សឹម​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើ​វា​រាល់ថ្ងៃ​រហូត​ទាល់តែ​ទទួលបាន​លទ្ធផល​ជាសះស្បើយ​។  

​    ​* មូលហេតុ​អ្វី​បានជា​រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព​ម្ល៉េះ​? 
​    ​- ការ៉ុត​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​គេ​ប្រើ​ក្នុង​ផលិតផល​រក្សា​ស្បែក​។ 
​    ​- ទឹកខ្មេះ​ប៉ោម​ដើរតួ​ជា​អ្នក​បំបាត់​ឈាមកក​ក្នុង​សរសៃ និង​ជួយ​ទប់ស្កាត់​កុំឱ្យ​មាន​ឈាមកក​ក្នុង​សរសៃឈាម​។ 
​    ​- ទឹក​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន ក្នុងនោះ​រាប់ទាំង​ការ​ហើម​រលា​កលើ​ស្បែក​ផងដែរ​៕

adverise with khmeread
ប្រភព៖ គ្រី​ន​ទ្រី​មេ​ឌី​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់