adverise with khmeread 1

Leicester ជួយសង្គ្រោះ​ប្រិយមិត្ត​បាល់ទាត់​មួយ​នគរ​បន្ទាប់​តាម​បាន ១-១ ជាមួយ Man Utd

​    ​Leicester នឹង​រង់ចាំ​ការលើក​ពាន Premier League បន្ទាប់ពី​ពួកគេ​ធ្វើបាន​លទ្ធផល​វិជ្ជមាន ១-១ ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​ក្រុម​កញ្ជ្រោង​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ជ័យជម្នះ​នៅ​ទឹកដី Old Trafford នឹង​ជួយ​ពួកគេ​លើក​ពាន​លី​ក​ជា​លើកដំបូង ប៉ុន្តែ​ពួកគេ​ត្រូវបាន​បង្ខំចិត្ត​កែប្រែ​ក្តីសង្ឃឹម​គ្រង​ជើងឯក បន្ទាប់ពី​កីឡាករ Anthony Martial របស់ Man Utd បាន​ស៊ុត​បើកឆាក​ឱ្យ​ក្រុម​។

​    ​ទោះជា​យ៉ាងនេះ​ក្តី កីឡាករ Wes Morgan បាន​តាម ១-១ វិញ​បន្ទាប់ពី​ការ​តែ​ត​ដ៏​ខ្លាំង​នៅ​នាទី​ទី ១៧​។​

​    ​ក្រុម​របស់លោក Claudio Ranieri បានសម្រេច​ចិត្ត​រក្សា​លទ្ធផល ១-១ ប៉ុន្តែ​ពួកគេ​ត្រូវតែ​បង្ខំចិត្ត​ការពារ​ការគាបសង្កត់​ដ៏​ខ្លាំងក្លា​ពី​ក្រុម​បិសាច​ក្រហម​នៅ​ប្រាំ​នាទីចុងក្រោយ បន្ទាប់ពី​កីឡាករ Danny Drinkwater ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត ក្រោយ​បាន​ទាញ​កីឡាករ Memphis Depay នៅក្នុង​តំបន់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​សំណាងល្អ អាជ្ញាកណ្តាល​ក្នុងការ​ប្រកួត​មិនបាន​ប្រគល់​បាល់​ពិន័យ ១១ ម៉ែត្រ​ទៅឱ្យ Man Utd​។​

​    ​Leicester នឹង​សង្ឃឹមថា Tottenham នឹង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​តោ​ខៀវ Chelsea ក្នុង​រាត្រី​នេះ ប៉ុន្តែ​វា​មិនមែនជា​ក្តីបារម្ភ​ចំពោះ​កញ្ជ្រោង​ទេ​ព្រោះ​ពួកគេ​ត្រូវការ​តែ​ពីរ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​នឹង​គ្រង់​ជើងឯក Premier League ដោយ​ស្វ័យប្រវត្តិ​៕

 

adverise with khmeread

មតិយោបល់