adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ Arsenal នឹង​ទិញ Lewandowski ប្រសិនបើ​គាត់​ចាក​ចេញពី Bayern Munich មែន​នោះ​!

​    ​ក្រុមបាល់ទាត់ Arsenal នឹងចូលរួម​ការ​ប្រជែង​ទិញ​កីឡាករ Robert Lewandowski ប្រសិនបើ​គាត់​សម្រេចចិត្ត​ចាកចេញ​ពី​ក្លឹប Bayern Munich នៅ​រដូវក្តៅ​ខាងមុខ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ​រូបនេះ បាន​បង្ហើប​ឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា នៅ​ថ្ងៃ​អនាគត គាត់​ចង់​ភ្លក្ស​រសជាតិ​ជីវិត​នៅ​ទឹកដី​អង់គ្លេស​។​

​    ​កុងត្រា​របស់គាត់​នៅ​ប្រទេស​អាល្លឺម៉ង់ គឺ​នៅសល់​បី​ឆ្នាំ​ទៀត ហើយ​វា​នឹង​អនុញ្ញាតឱ្យ Bayern ដាក់​តម្លៃ​ខ្លួន​របស់គាត់​ដល់​ទៅ ៥០ លាន​ផោន​។​

​    ​ប៉ុន្តែ​តម្លៃ​នេះ​នឹងមិន​ធ្វើឱ្យ Arsenal មិន​ហ៊ាន​ចំណាយ​ដូច​មុន​ទៀតឡើយ ក្រោយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បានដាក់​សម្ពាធ​ដល់​ក្លឹប ហើយ​លោក Arsene Wenger នឹង​ប្រើប្រាស់​លុយ​ចំនួន ១៥០ លាន​ផោន នៅ​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​លុយ​កិច្ចព្រមព្រៀង​ជាមួយ​ទូរទស្សន៍​ត្រូវបាន​បង់​ទៅឱ្យ​ក្លឹប​កាំភ្លើង​ធំ​។​

​    ​គ្រូ Arsenal ក៏​សម្លឹង​ឃើញ​ខ្សែបម្រើ Borussia Dortmund កីឡាករ Julian Weigl ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់