adverise with khmeread Index

កំពុងអង្គុយផឹកស៊ី លើសួនច្បារត្រូវជនដៃដល់មកកាប់របួស២នាក់

     ភ្នំពេញ ៖ បុរសមួយក្រុមមានគ្នា៨ទៅ៩នាក់ បានណាត់គ្នាមអង្គុយផឹកស៊ីនៅលើសួនច្បារមុខរោចក្រដំបូលខៀវ ហើយត្រូវជនដៃដល់មួយក្រុមទៀតលើកគ្នាមកព្រួតកាប់បណ្តាលឲ្យបុរស២នាក់រងរបួសដៃធ្ងន់ធ្ងរ។
    អំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ នៅមុនសួនច្បាររោងចក្រដំបូលខៀវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
   ប្រភពព័ត៌មានជំហានដំបូងបានឲ្យដឹងថា អំពើហិង្សានេះអាចផ្តើមចេញពីទំនាស់ពាក្យសម្តីគ្នា ដែលធ្វើឲ្យភាគីម្ខាងទៀតមកព្រួតកាប់តែម្តង។ ជនរងគ្រោះឈ្មោះរ៉ង ជាងភេទប្រុសអាយុ៣០ឆ្នាំនិងឈ្មោះប៉ុច ចាវភេទប្រុអាយុ១៩ឆ្នាំ។អ្នកទាំង២មានមុខរបរជាជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ កំពុងសម្រាកព្យាបាលនៅពេទ្យឯកជន៕

adverise with khmeread

មតិយោបល់