1

Cristiano Ronaldo ត្រឡប់មក​ហ្វឹកហាត់​វិញ​បន្ទាប់ពី​ខកខាន​ជើង​ទីមួយ​នៅ​ទឹកដី Man City

​    ​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លឹប Real Madrid កីឡាករ Cristiano Ronaldo បាន​វិល​ត្រឡប់មក​ចូលរួម​ហ្វឹកហាត់​វិញ​បន្ទាប់ពី​ជា​ពីរ​បួស​សរសៃពួរ​និង​អាច​លេង​បាន​ក្នុងជំនួប​ជាមួយ Manchester City ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​    ​Ronaldo មិនមាន​វត្តមាន​នៅលើ​ទីលាន​តាំងពី​ថ្ងៃទី ២០ ខែមេសា ប៉ុន្តែ​អាច​វិលត្រឡប់​វិញ​សម្រាប់​ការប្រកួត​ស្លាប់​រស់​ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Champions League ក្រោយ Real Madrid ធ្វើបាន​ត្រឹម ០-០ ជាមួយ Man City កាលពី​សប្តាហ៍​មុន​។​

​    ​វេ​ប​សាយ Real Madrid និយាយថា កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាលពី​ថ្ងៃអាទិត្យ​មុននឹង​ធ្វើការ​ហាត់ប្រាណ​ម្នាក់ឯង​នៅលើ​ទីលាន​។​

​    ​ខ្សែប្រយុទ្ធ Karim Benzema ក៏បាន​បន្ត​ព្យាបាល​របួស​សរសៃពួរ​រ​បស់​គាត់​ផងដែរ ខណៈ​ខ្សែការពារ Alvaro Arbeloa ដែល​មិនបាន​លេង​សូម្បី​តែមួយ​ប្រកួត​តាំងពីដើម​ខែមេសា បានធ្វើ​ការរត់​ហាត់ប្រាណ​។​

​    ​Ronaldo ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​នៅក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ដោយ​រកបាន ១៦ គ្រាប់ បូក​បញ្ចូល​ទាំង​ការ​ស៊ុត Hat-Trick នៅ​វគ្គ ១/៤ ជើង​ទី​ពីរ ក្នុង​ជ័យ​ជ្នះ​ទៅលើ​ក្រុម Wolfsburg៕

ប្រភព៖ Eurosport

មតិយោបល់