adverise with khmeread Download

ក្រោយ​ធ្លាក់ចុះ​អ្នកវិនិយោគ ៨១% រដ្ឋមន្ត្រីការបរទេស​ជប៉ុន​មកដល់​បាងកក​ដើម្បី​បញ្ជាក់​ចំណង​សេដ្ឋកិច្ច​កុំឱ្យ​ថៃ​បារម្ភ​

​    ​យោងតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​ចេញផ្សាយ​ថ្ងៃទី ២ ខែឧសភា​នេះ​បានឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បានមក​ដល់ទី​ក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​បន្ទាប់ពី​ការវិនិយោគ​របស់​ជប៉ុន​នៅ​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ​ខ្លាំង​កាលពី​ឆ្នាំមុន ដោយសារ​មាន​ក្តីបារម្ភ​នយោបាយ និង​ការប្រកួតប្រជែង​ខ្លាំង​ពី​ប្រទេសជិតខាង​។​

​    ​ប្រទេស​ជប៉ុន​ជា​អ្នកវិនិយោគ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ថៃ ដែល​ខ្លួន (​ជប៉ុន​) មើលឃើញថា​ជា​មូលដ្ឋាន​ផលិតកម្ម​សំខាន់​របស់ខ្លួន​។​

​    ​ប៉ុន្តែ​កាលពី​ឆ្នាំមុន​ការវិនិយោគ​របស់​ជប៉ុន​នៅ​ប្រទេស​ថៃ បាន​ធ្លាក់ចុះ​អស់​៨១​ភាគរយ នេះ​បើ​យោងតាម​ទិន្នន័យ​ជា​ផ្លូវការ​។  

ការវិនិយោគផ្ទាល់ពីបរទេសរបស់ជប៉ុននៅថៃធ្លាក់ចុះ ៨១ ភាគរយកាលពីឆ្នាំមុន


​    ​ក្រុមអ្នកវិភាគ​បាន​និយាយថា ការធ្លាក់ចុះ​ការវិនិយោគ​របស់​ជប៉ុន​នេះ គឺ​ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ដែល​នៅតែ​បន្ត​តស៊ូ​ប្រឹង​ងើបឡើង ក្រោម​ការគ្រប់គ្រង​ដោយ​យោធា​ដែល​អូ​សប​ន្ថា​យ​ពេល​មកនេះ​។​

​    ​បន្ថែម​ពីលើ​នេះ ការកើនឡើង​ការប្រកួតប្រជែង​ពី​ប្រទេសជិតខាង​ដែលមាន​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើង​នៅ​តំបន់​​ដូចជា ប្រទេស​វៀតណាម និង មី​យ៉ាន់​ម៉ា​ជាដើម កំពុង​ដាក់​ការគំរាមកំហែង​មួយ​ផ្សេងទៀត​លើ​ការវិនិយោគ​បរទេស​នៅ​ប្រទេស​ថៃ​។​

​    ​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ បន្ទាប់ពី​បាន​ជួប​សម​ភាគី​ថៃ​របស់លោក ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​ថា ប្រទេស​ថៃ​នៅតែ​ជា​ភាគី​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ជប៉ុន​។​

​    ​ប្រទេស​ជប៉ុន​នៅតែ​នាំ​មុនគេ​ក្នុងការ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំមុន ដោយមាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ១៤៤ ពាន់​លាន​បាត ( ៤,១៣ ពាន់​លាន​ដុល្លារ​អាមេរិក​)៕ 

ប្រភព៖ ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា

adverise with khmeread

មតិយោបល់