adverise with khmeread 20160430 st lmh

អ្នកគាំទ្រ​ស្រី​ម្នាក់​សុខចិត្ត​កោរ​សក់​រង់ចាំ ពេល​លេចឮ​ដំណឹង​ថា Lee Min-ho ជិត​បំពេញ​កាតព្វកិច្ច​យោធា

    ​ទីបំផុត​កំពូល​តារា​សម្តែង​ប្រុស​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​ប្រចាំ​វិ​ស្ស័​យ​ឧស្សា​កម្ម​ភាពយន្ត​កូរ៉េ​លោក Lee Min-ho បានបង្ហាញ​នូវ​អារម្មណ៍​ផ្ទាល់ខ្លួន​របស់លោក​អំពី​ការចុះឈ្មោះ​ចូល​បម្រើ​យោធា​ប្រទេស​កូរ៉េខាងត្បូង ដោយ​លោក​បានបញ្ជាក់​ដោយផ្ទាល់​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​    ​ដោយ​យោងទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន​បាន​បញ្ជាក់ថា ទោះបីជា​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់ Lee Min-ho បានស្នើ​ទៅកាន់​អ្នកទទួល​ការផ្តល់​បទ​សម្ភាសន៍​មិនឱ្យ​លើកឡើង​ពី​ប្រធានបទ​នៃ​ការចុះឈ្មោះ​បំពេញ​កាតព្វកិច្ច​យោធា​ក្តី ក៏​រឿងនេះ​នៅតែ​ត្រូវបាន​ទម្លាយ​ចេញមកក្រៅ​ដោយសារ Lee Min-ho ខ្លួនឯង​ផ្ទាល់​ដើម្បី​បង្ហាញ​អារម្មណ៍​ពិត​របស់គាត់​ចំពោះ​ការចូល​បម្រើកងទ័ព​នេះ​។​

​    ​Lee Min-ho បានបញ្ជាក់​ពី​អារម្មណ៍​របស់ខ្លួន​ទៅកាន់​អ្នកគាំទ្រ​ថា "​ខ្ញុំ​បានឮ​ដំណឹង​មួយ​ថា​ប្រិយមិត្ត​ម្នាក់​បាន​កោរសក់​របស់​នាង​ដើម្បី​ផ្តល់​ជាស​ញ្ញា​មួយ​ដែល​បញ្ជាក់ថា​នាង​នឹង​រង់ចាំ​ខ្ញុំ​ក្នុងអំឡុងពេល​ខ្ញុំ​នឹង​ក្លាយជា​ទាហាន​មួយរូប​"​។​

​    ​"​ខ្ញុំ​ពិតជា​បានទទួល​នូវ​ឥទ្ធិពល​ពិសេស​មួយ​យ៉ាងពិត​ប្រាកដ​ដោយ​សកម្មភាព​ដ៏​មាន​អត្ថន័យ​ធំធេង​របស់​នាង​។ ប៉ុន្តែ​គួរឱ្យ​ស្តាយ​នៅ​មិនទាន់មាន​សេចក្តី​សម្អិត​ជាក់លាក់ ឬក៏​គម្រោង​ទាក់ទិន​នឹង​ការចុះឈ្មោះ​ចូល​បម្រើ​យោធា​របស់ខ្ញុំ​នៅឡើយ​នោះទេ​។ អ៊ីចឹង​សក់​របស់​នាង​ប្រហែលជា​ត្រូវ​ដុះ​ឡើងវិញ​ហើយ​មើលទៅ​"​។​

​    ​Lee Min-ho នឹង​វិល​ត្រឡប់មក​បង្ហាញមុខ​ម្តងទៀត​នៅលើ​ផ្ទាំង​អេក្រង់​ធំ​ជាមួយនឹង​ខ្សែភាពយន្ត​ចិន​រឿង "Bounty Hunters" ដែល​ត្រៀម​នឹង​វាយលុក​រោងភាពយន្ត​ប្រទេស​ចិន​នៅ​ថ្ងៃទី ៩ ខែមិថុនា ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់