adverise with khmeread Survive lightning

របៀប​បង្ការ​គ្រោះថ្នាក់​ពី​រន្ទះ​នា​រដូវភ្លៀង​ផ្គរ​

    ​* ប្រការ​ត្រូវអនុវត្ត​ពេល​មាន​ភ្លៀង​ផ្គរ​៖

​    ​- យល់ដឹង​៖ ស្ដាប់​ឧតុនិយម​មុន​ចេញទៅ​ក្រៅ បើ​មាន​ភ្លៀង​ផ្គរ​ត្រូវ​ពន្យារពេល ឬ​អ្នក​ត្រូវមាន​ជម្រក​ត្រឹមត្រូវ​។​

​    ​- រក​ជម្រក​៖ ពេលឮ​ផ្គរលាន់​ត្រូវ​រក​ជម្រក​សុវត្ថិភាព​ដូចជា នៅក្នុង​ផ្ទះ នៅក្នុង​អាគារ នៅក្នុង​ការិយាល័យ នៅក្នុង​ទីផ្សារ នៅក្នុង​យាន្ត​មាន​ដំបូល​រឹង​។​
​    ​- អង្គុយ​ចោងហោង និង​នៅ​ដាច់ចេញ​ពីគ្នា​៖ បើ​កំពុង​នៅ​ទីវាល​ត្រូវ​អង្គុយ​ចោងហោង ដៃ​គ្រប​ត្រចៀក និង​រក្សា​ជំហ​ឱ្យទាប​។ នៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ ៦០ ម៉ែត្រ​។​


​    ​
​    ​* ប្រការ​ត្រូវអនុវត្ត​ពេល​មាន​ភ្លៀង​ផ្គរ​៖

​    ​- មិនត្រូវ​ស្ថិតនៅ​ទីតាំង​ខ្ពស់​ជាងគេ​
​    ​- មិនត្រូវ​នៅក្នុង​អាគារ​ខ្ពស់​ជាងគេ​
​    ​- មិនត្រូវ​នៅក្រោម​ដើមឈើ​
​    ​- មិនត្រូវ​នៅ​ជិត​ឬ​កៀក​ធាតុ​លោហៈ​ដែល​ខ្ពស់​
​    ​- មិនត្រូវ​នៅ​ពីលើ​ឬ​នៅ​កៀក​យានយន្ត​
​    ​- មិនត្រូវ​នៅ​ទីលានកីឡា សួនច្បារ​
​    ​- មិនត្រូវ​នៅក្នុង​ឬ​ក្បែរ​ស្រះ បឹង អាង​ហែល​ទឹក និង​ឆ្នេរ​
​    ​- មិនត្រូវ​ក្រាប​លើ​ឥដ្ឋ ឬ​ផ្អែកលើ​ជញ្ជាំង​អគារ​ខ្ពស់​
​    ​- មិនត្រូវ​កាន់​ឆ័​ត្រ​

​    ​* ទោះជា​នៅក្នុង​ផ្ទះ​ឬ​អាគារ​អ្នក​ក៏​មិនគួរ​៖ 

​    ​- មិនត្រូវ​ប្រើ​កុំព្យូទ័រ លេង​ហ្គេម ឬ​ឧបករណ៍​គ្រឿងអគ្គិសនី​
​    ​- មិនត្រូវ​ងូតទឹក លាងចាន ឬ​ការងារ​ទាំងឡាយ​ប៉ះពាល់​ទឹក​
​    ​- មិនត្រូវ​សាក​ទូរស័ព្ទ តែ​អ្នក​អាច​ប្រើ​ទូរស័ព្ទ​បាន​ដោយ​គ្មាន​ភា្ជ​ប់​ខ្សែ​សាក​ទូរស័ព្ទ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់