adverise with khmeread Cf0961

ល្បិចងាយៗក្នុងការផ្ដាច់ការញៀនលេងទូរស័ព្ទ

    តើអ្នកដឹងថាអ្នកកំពុងញៀនទូរស័ព្ទដៃយ៉ាងណាទេ?

    ពិតណាស់! ផ្នែកមួយនៃមូលហេតុដែលអ្នកញៀនទូរស័ព្ទ គឺក៏ព្រោះតែ Notification លោតមកឱ្យយើងឃើញពណ៌ក្រហម។

    ពណ៌ក្រហមគឺជាពណ៌ ដែលធ្វើឱ្យជំរុញខួរក្បាលយើងចាប់អារម្មណ៍ ដូចរាល់ពេលដែលអ្នកមើលទៅទូរស័ព្ទដៃ អ្នកនឹងឃើញ Notificationដែលបង្ខំឱ្យអ្នកត្រូវតែចុចលើវា។

    វាគឺជាពណ៌ដែលមានឥទ្ធិពលបំផុតធ្វើឱ្យអ្នកបង្កើនការយកចិត្តទុករបស់យើងលើរបស់ទាំងនោះ និងយោងតាមការសិក្សា ៧២ភាគរយនៃពួកយើងបើកមើលស្មាតហ្វូនរៀងរាល់ម៉ោង។

    តើល្បិចអ្វីដែលធ្វើឱ្យអ្នកអាចបញ្ឈប់ការញៀនលេងទូរស័ព្ទនេះបាន? យោងតាមលោក James Hamblin នៅវេបសាយ The Atlantic វិធីដែលល្អបំផុតដើម្បីបន្ថយការលេងទូរស័ព្ទរបស់អ្នកគឺប្ដូរពណ៌អេក្រង់ទៅជាព័ណ៌ប្រផេះ។

    ដើម្បីប្ដូរចូលទៅកាន់ settings=>General=>Accessibility=> បើក Grayscale ជាការស្រេច៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់