adverise with khmeread Dinosaurplanetfire reuters

កន្ត្រក​វិល​យក្ស​ក្នុង​សួន​កម្សាន្ត​ទីក្រុង​បាងកក​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ក្រោយពី​មាន​អគ្គិភ័យ​យ៉ាង​សន្ធោរ​សន្ធៅ

​    ​ក្រុម​អាជ្ញាធរ​ទីក្រុង​បាងកក​បានសម្រេច​ធ្វើការ​ផ្អាក​ដំណើរការ​របស់​កន្ត្រក​វិល​យក្ស​ដែល​ស្ថិតនៅក្នុង​សួន​កម្សាន្ត Dinosaur Planet នៃ​ទីក្រុង​បាងកក ដើម្បី​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព បន្ទាប់ពី​កន្ត្រ​កមួយ​ក្នុងចំណោម​កន្ត្រក​វិល​ជាច្រើន​ផ្សេងទៀត​ត្រូវបាន​គេ​ប្រទះឃើញ​មាន​រង​អគ្គិភ័យ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​ប្រធានការិយាល័យ​សង្កា​ត់ Klong Toei អ្នកស្រី Acharawadee Chaisuwirat បានផ្តល់​បទសម្ភាសន៍​ទៅកាន់​បណ្តា​អ្នកកាសែត​កាលពី​ម្សិលមិញ​ដោយបាន​បញ្ជាក់ថា "​យើង​ត្រូវការ​ត្រូវ​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​របស់​វា​។ ឥឡូវ​សាធារណជន​មិនអាច​ចូល​បានទេ​"​។​

​    ​អ្នកស្រី​បាន​និយាយថា​ក្រុមហ៊ុន​ដែលមាន​ប្រតិបត្តិ​ការណ៍​ជាមួយ​សួន Dinosaur Planet និង​មន្ត្រី​មកពី​ក្រសួង​សាធារណការ​ក្រុង​បាងកក​នឹងចូលរួម​ធ្វើ​អធិការកិច្ច​ឧបទ្ទវហេតុ​មួយ​នេះ​។​

​    ​ហេតុការណ៍​អគ្គិភ័យ​មួយ​នេះ​មិនបាន​បង្កឱ្យមាន​ការបា​ត់​បង់ជីវិត ឬ​រងរបួស​ទៅលើ​ភ្ញៀវទេសចរ​ឡើយ​។ នា​ពេលដែល​អគ្គិភ័យ​ចាប់ផ្តើម​ឆេះ កន្ត្រក​វិល​មួយ​នេះ​ត្រូវបាន​ផ្អាក​ដំណើរការ​ដើម្បី​រក្សា​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​សុវត្ថិភាព ដោយសារ​នាពេលនោះ​ទីក្រុង​បាងកក​កំពុងមាន​ភ្លៀង​ធ្លាក់​ផងដែរ​។​

​    ​អ្នកស្រី Acharawadee បាន​អះអាងថា​អគ្គិភ័យ​មួយ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា​បាន​បង្កឡើង​ដោយ​សៀគ្វី​ខ្លី​មួយ​ដុំ​។​

​    ​ទោះជា​យ៉ាងណាក្តី ផ្នែក​ដទៃទៀត​នៃ​សួន​ឧ​ស្យា​ន្ត​មួយ​នេះ​នឹងត្រូវ​បើក​ដំណើរការ​ជា​សាធារណៈ​ដូច​ធម្មតា​។​

​    ​សួន​ឧ​ស្យា​ន្ត​កម្សាន្ត Dinosaur Planet បាន​បើក​ជា​ផ្លូវការ​នៅ​ចុងខែ​មីនា បន្ទាប់ពី​ចំនួន​ទឹកប្រាក់​លើសពី ៥០០​លាន​បាត (​លើសពី ១៩​លាន​ដុល្លារ​) ត្រូវបាន​ចំណាយ​ទៅលើ​ការវិនិយោគ​នេះ​៕

adverise with khmeread
ប្រភព៖ Asianone

មតិយោបល់