adverise with khmeread 7594b05c 4f89 4ad4 8d33 6ad2decbfd3a

ឃាត់​បុរស​២​នាក់​ពីបទ​ឆក់​ខ្សែ​កនៅ​បាត់ដំបង​

    បាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ខេត្តបាត់ដំបង​ ឃាត់ខ្លួន​នា​ថ្ងៃទី០១ ខែ​ឧសភា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង៧នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​-​ខេត្តបាត់ដំបង​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​តាមផ្លូវ។​

    ប៉ូលិស​និយាយថា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់​ឈ្មោះ​ ថោង​ សុធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រូ​ច​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ និង​ឈ្មោះ ​ធឿន ប៊ុនថន ភេទ​ប្រុស អាយុ​២០ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ ​ក្រុង​បាត់ដំបង​ពីបទ​ឆក់​ខ្សែក​ពី​អ្នកដំណើរ។​

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់