adverise with khmeread 1bf0054c 47b3 4269 a6ee 3951432a8a0d

យក​កាំបិត​ចុង​ស្រួច​ចាក់​គូទំនាស់​របួសធ្ងន់​ជាប់​ខ្នោះ​

     តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេ​តា​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​គូទំនាស់​ឱ្យ​របួសធ្ងន់​នា​ថ្ងៃទី​01​ឧសភា​ឆ្នាំ​016 ម៉ោង៩​ ​និង៤០​នាទីយប់​នៅ​ភូមិ ត្រគៀក ឃុំចំប៉ី​ស្រុក​បាទី ខេត្តតាកែវ។​

     ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កដោយ​ឈ្មោះ ហិន យ៉ាន ភេទ​ប្រុស អាយុ៣៦ឆ្នាំ​រស់់នៅ​ភូមិ ត្រពាំង​ច្រេស ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេ​ត្កំ​ពង់​ស្ពឺ មុខរបរ​កម្មករសំណង់ បាន​ផឹកស្រា​ស្រវឹង​ហើយ​មានទំនាស់​ពាក្យសំដី គ្នា​រួច​យក​កូនកាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ឈ្មោះ ជា ទូច ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ បណ្តាលឱ្យ​របួសធ្ងន់​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់