adverise with khmeread Guus hiddink

លោក Hiddink វិល​ត្រឡប់មក​ទីលាន​ហ្វឹកហាត់​នៅ Chelsea វិញ​ហើយ​គ្រោង​ប្រកាស​យក Drogba ធ្វើជា​ជំនួយការ​

​អ្នកចាត់ការ​ថ្មី​របស់ Chelsea លោក Guus Hiddink បានចាប់ផ្តើម​ការងារ​ដ៏​លំបាក​បំផុត​របស់ខ្លួន​ហើយ​នៅ​ទឹកដី Stamford Bridge កាលពី​ថ្ងៃអាទិត្យ ដោយ​សមាជិក​ក្រុម​ជម្រើស​ទីមួយ​តែមួយ​រូប​គត់​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​លោក នោះ​គឺ Radamel Falcao​។​

​លោក Hiddink បានមក​ដល់ទី​លាន​ហ្វឹកហាត់​នៅ Cobham ជា​លើកទីមួយ​ក្នុង​អាណត្តិ​ទី​ពីរ​របស់លោក​នៅ Chelsea កាលពី​ថ្ងៃអាទិត្យ​ដោយ​ដឹកនាំ​វគ្គ​ហ្វឹកហាត់​រយៈពេល​ខ្លី​ជាមួយ​ខ្សែប្រយុទ្ធ​កំពុង​របួស​សញ្ជាតិ​កូ​ឡំ​ប៊ី​រូបនេះ​ខណៈ​មិត្ត​រួម​ក្រុម​ផ្សេងទៀត​បាន​យក​ពេល​ទៅ​សម្រាក​រៀងៗ​ខ្លួន​។ 

​ការត្រៀមខ្លួន​សម្រាប់រ​ជ្ជ​កាល​ថ្មី​ដោយ​គ្មាន​លោក Jose Mourinho បានចាប់ផ្តើម​បណ្តើរៗ​ហើយ ខណៈ​លោកគ្រូ​បង្វឹក​បណ្តោះអាសន្ន​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានបញ្ជាក់​ប្រាប់ថា​លោក​បាន​ពិភាក្សា​ជាមួយ Didier Drogba ជុំវិញ​ការវិល​ត្រឡប់មក Stamford Bridge វិញ​ដើម្បី​ធ្វើជា​ជំនួយការ​របស់លោក​។ 

​ប្រសិនបើ​ដូច្នេះ​មែន លោក​នឹងត្រូវ​ចរចា​ជាមួយ​ក្លឹប​បាល់ទាត់​អាមេរិក Montreal Impact ដើម្បី​នាំយក Drogba មកកាន់​ក្លឹប​ដែល​រូប​ខ្លួន​បាន​ចាកចេញ​ប្រហែល ៦ ខែ​មុន​៕ 

លោក Guus Hiddink (​ស្តាំ​) ចូលមក​ដល់​ជំរំ​ហ្វឹកហាត់​របស់ Chelsea កាលពី​ថ្ងៃអាទិត្យ

 

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់