adverise with khmeread 1

​រឿង​ម៉ៅ​ឃ្លី​បំ​លែង​ពី​តុក្កតា​មក​មនុស្ស "The Jungle Book" លក់​សំបុត្រ​ដាច់​ដូច​ព្យុះ​នៅ​អាមេរិក ធ្វើ​រឿង​ផ្សេង​ស្ងាត់​ជ្រាប

​    ​យោងទៅលើ​សេចក្តីរាយការណ៍​ក្នុងស្រុក​នៃ​ទីក្រុង Los Angeles បានឱ្យដឹងថា ខ្សែភាពយន្ត​ហូលីវូដ​ថ្មីៗ​ចំនួន​បី​ដែល​ទើបនឹង​ចេញផ្សាយ​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ ហាក់​បាន​ទទួលរង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ស្នាដៃ​របស់​ខ្សែភាពយន្ត "The Jungle Book" របស់​ផលិតកម្ម Disney ដែល​បាន​ទទួលបាន​ជ័យជម្នះ​ទៅលើ​ការប្រកួតប្រជែង​យ៉ាង​សម្បើម នៅឯ​ការិយាល័យ​លក់​សំបុត្រ​សហរដ្ឋអាមេរិក នៅក្នុង​អំឡុង​ការចេញផ្សាយ​ផ្លូវការ​ជាង​រយៈពេល​បី​សប្តាហ៍​កន្លងមកនេះ​។ ខ្សែភាពយន្ត​មួយ​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា អាច​រកប្រាក់​ចំណូល ៤២,៤​លាន​ដុល្លារ (​ឬ​អាច​លើសពី ៥៦,៩​លាន​ដុល្លារ​) ចាប់តាំងពី​ការចាក់ផ្សាយ​ដំបូង​នៅក្នុង​ទីក្រុង Los Angeles​។​

​    ​ជាមួយនឹង​ប្រាក់ចំណូល​សរុប​ក្នុងស្រុក (​សហរដ្ឋអាមេរិក​) ២៥២​លាន​ដុល្លារ និង​ទូទាំង​ពិភពលោក​ដែល​អាច​លើសពី ៦៨៥​លាន​ដុល្លារ​ទៀត​នោះ ខ្សែភាពយន្ត The Jungle Book នៅតែ​បាន​បន្ត​ផ្តល់​ភាពជោគជ័យ​របស់ខ្លួន​ទៅដល់​ផលិតកម្ម Disney ជាមួយនឹង​ខ្សែ​ភាព​បែប​រឿងព្រេង​និទាន​បុរាណ​មួយ​នេះ​។

​    ​ដោយមាន​ការចូលរួម​សម្តែង​ដោយ​តួអង្គ​ឯក​ដ៏​ក្មេងខ្ចី Neel Sethi ដែល​គេ​ស្គាល់​ថា​ជា​តួអង្គ ម៉ៅ​ឃ្លី ខ្សែភាពយន្ត​ប្រភេទ 3D មួយ​នេះ​ក៏ត្រូវ​បាន​ចូលរួម​ដោយ​សិល្បៈករ​ហូលីវូដ​ល្បីៗ​ជើងចាស់​ផងដែរ​ដូចជា​លោក Bill Murray, Ben Kingsley និង Idris Elba ដែលជា​អ្នក​បញ្ចូល​សម្លេង​នៃ​តួអង្គ Baloo តួអង្គ​មិត្តសម្លាញ់​ខ្លាឃ្មុំ​របស់​ម៉ៅ​ឃ្លី Bagheera សត្វ​ខ្លារខិន និង Shere Khan តួអង្គ​ខ្លា​ចិត្តអាក្រក់​ដែល​តាម​ប្រមាញ់​តួអង្គ​ឯក​នៅក្នុង​ផ្ទៃ​សាច់រឿង​ដ៏​អស្ចារ្យ​មួយ​នេះ​ផងដែរ​៕

adverise with khmeread

មតិយោបល់