adverise with khmeread 1

​តួ​មិនចេះ​ស្លាប់ Deadpool ផ្ញើ​សារ​ដ៏​គួរឱ្យ​រំជួលចិត្ត​ជូន​ដំណើរ​អ្នកគាំទ្រ​វ័យ ១៣​ឆ្នាំ​របស់ខ្លួន​ដែល​ស្លាប់​ដោយ​ជំងឺមហារីក​

    ​តួអង្គ​ឯក​ក្នុង​រឿង Deadpool លោក Ryan Reynolds បា​នស​សេ​រស​សារ​លា​ដ៏​គួរឱ្យ​រំភើប​មួយ​ទៅកាន់​អ្នកគាំទ្រ​វ័យ ១៣​ឆ្នាំ​របស់លោក ដែល​បាន​បាត់បង់​ជីវិត​ដោយ​ជំងឺមហារីក​កាលពី​សប្តាហ៍​មុន​កន្លងទៅ​។​

​    ​Reynolds បា​នស​សេរ​សារ​រំលែក​ទុក្ខ​របស់គាត់​ទៅក្នុង​បណ្តាញ​សង្គម Facebook ដោយនៅ​ក្នុងនោះ​មាន​អត្ថន័យ​ថា "Connor ទើបតែ​មាន​អាយុ ១៣​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ក្មេង​ម្នាក់នេះ​... គាត់​គឺជា​មនុស្ស​ដ៏​ឆ្លាត​ម្នាក់​។ គាត់​ចូលចិត្ត​លេងសើច​។ ហើយ​វា​មិន​គ្រាន់តែ​ជាការ​ដ៏​គួរឱ្យ​អស់សំណើច​តែប៉ុណ្ណោះ​ទេ សម្រាប់​ក្មេង​ម្នាក់ ឬ​ការ​បង្កើតជា​កំប្លែង សម្រាប់​មនុស្ស​ម្នាក់​ដែល​កំពុង​នឹង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​ដ៏​អាក្រក់​បំផុត​នេះ​។ ហាក់ដូចជា​មិន​សម​សោះឡើយ​ដែល​គាត់​នៅតែមាន​ពេល​បង្កើត​រឿង​ដ៏​គួរឱ្យ​អស់សំណើច​ជាច្រើន​ទៀត តែ​បែរជា​លាចាក​លោក​ទាំង​ក្មេងខ្ចី​។ គាត់​មាន​...​សមត្ថភាព​ទាំងនោះ​"​។​

​    ​តារា​សម្តែង​ជនជាតិ​កាណាដា វ័យ ៣៩ ឆ្នាំ​រូបនេះ​បាន​ជួប​ជាមួយនឹង Connor McGrath តាមរយៈ​មូលនិធិ Make-a-Wish​។ ជំនួយ​មូលនិធិ​អន្ដរជាតិ​នៃ​សេចក្តី​បំណងប្រាថ្នា​មួយ​នេះ​គឺ​ត្រូវបាន​ផ្តល់ជូន​ទៅដល់​កុមារ​ដែលមាន​ជំងឺ​គំរាមកំហែង​ដល់​ជីវិត ដោយ​ស្ថិតនៅក្នុង​គោលបំណង​ដើម្បី​បំពេញ​សេចក្តីប៉ងប្រាថ្នា​ក្នុង​ឆាកជីវិត​របស់​ពួកគេ​៕

 

adverise with khmeread

មតិយោបល់