adverise with khmeread 9e378af6 ac99 4ca5 8506 40deaa12153d

ចោរ​អំបុក​ចោរ​អំបែង​លួច​កង់​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ​៖ ចោរ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​កង់ របស់លោក​អនុប្រធាននាយកដ្ឋាន​ប៉ូលិស​ម្នាក់​ត្រូវបាន​ម្ចាស់​កង់​រួប​នោះ​ផ្ទុះអាវុធ​១​គ្រាប់​ និង​វាយ​១​ស្នាប់​កាំភ្លើង​រងរបួស​បែកក្បាល​រួ​ច​ចាប់បញ្ជូន​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ចាត់កា​រតាម​នីតិវិធី។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីល្ងាច ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាង​ជើងវត្ត​ឧណ្ណាឡោម ផ្ទះ​លេខ​២០៣ ផ្លូវ​១៣ ភូមិ​៥ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ 

    ប៉ូលិស​ប៉ុស្តិ៍​ជ័យជំនះ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ងួន វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ការ​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

    ចំណែក​ម្ចាស់​កង មានឈ្មោះ ហៃ ឥ​ន្ធ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​អនុប្រធាននាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន និង​ស្នាក់​នៅផ្ទះ​លេខ​២០៣ អឺ​០​ផ្លូវ​១៣ ភូមិ​៥ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ 

    យោងតាម​សម្ដី​របស់​ជនរងគ្រោះ​ដែលជា​ម្ចាស់​កង់​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបលោក​បាន​ទុក​កង់​ចោល​នៅមុខ​ផ្ទះកើតហេតុ ខណៈនោះ​ក៏ត្រូវ​បានឃើញ​ចោរ​ជិះ​កង់​ចូល​វត្ត​ឧណ្ណាលោម​ម្ចាស់ផ្ទះ​ឃើញ ក៏​រត់​ដេញ ពេលនោះ​ជនសង្ស័យ​បាន​រុញ​កង់​ចោល​ទៅបុក​និង​ម៉ូតូ​គេ​នៅតាម​ផ្លូវ ហើយ​ម្ចាស់​កង់​ខឹង​ក៏​វាយ​ជនសង្ស័យ​១​ស្នាប់​កាំភ្លើង​រងរបួស​បែកក្បាល​ហូរឈាម និង​បាន​រាលកៃ​ផ្ទុះអាវុធ​១​គ្រាប់​ទៀត​។​

    ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ូលិស​នាំយក​ជនសង្ស័យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​សិន​ ​និង​ម្ចាស់​កង់​មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​។

    បច្ចុប្បន្ន​ប៉ូលិស​ប្រគល់​កង់​ជូន​ម្ចាស់ ​និង​ទទួល​ពាក្យ​ប្តឹង​ចាត់ការ​តាម​នីតិវិធី​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់