adverise with khmeread 30406a18 2b81 47c9 b0c4 8be1e168e68f

លួច​ម៉ូតូ​ភ្លាម ចាប់បាន​ភ្លែត

     កណ្តាល​ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ ប្រគល់ជូន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ ក្រោយពី​ធ្វើ​សកម្មភាព​លួ​នៅ​ម៉ោង១០​ព្រឹក ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ 

     ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ កា សុភាព ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ ចើ​ដើ​ង ឃុំ​ចើ​ដើ​ង ស្រុក​បារាយ​ខេត្តកំពង់ធំ​។ វត្ថុតាង​ម៉ូតូ យកបាន​មកវិញ​ម៉ាក​សង់​សេ១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-8512។​

     ចំណែក​ជនរងគ្រោះ​ មាន ខុន​ភា​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ធនាគារ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

     ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ មក​កាច់​សោក​លួច​ម៉ូតូ រួច​ជិះ​ចេញទៅ​ហើយ ម្ចាស់​បានឃើញ​និង​ស្រែក​ឆោឡោ ដល់​សមត្ថកិច្ច​នាំគ្នា ដេញ​ទៅ​ចាប់បាន ត្រង់ចំណុច​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​អំពៅ។​

     ចំពោះ​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿងប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់