adverise with khmeread 1

អាកាសធាតុ​ឥឡូវ​ក្តៅ​ខ្លាំង​មែន​ទេ​? វា​នឹង​កាន់តែ​ក្តៅ​ក្រោយពី​បាន​គយគន់​សម្រស់​រប​ស់ Eunsol ក្នុង​ឈុត​ប៊ី​គី​នី​

    ​សមា​ជិ​ក្រុម Bambino នាង Eunsol ត្រូវបាន​ទទួលស្គាល់ថា​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី​ម្នាក់​ក្នុងចំណោម​ក្រុម​តារា​ស្រី​ដទៃទៀត​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយ​អាស្រ័យទៅលើ​ការសម្តែង​ដ៏​សិច​ស៊ី​របស់​នាង​ដែល​បានបង្ហាញ​នាពេល​កន្លងមក​។​

​    ​ខណៈដែល​បណ្តា​ប្រិយមិត្ត​មួយចំនួន​ហាក់ដូចជា​ឆ្កួត​វង្វេង​ងប់​ង​ល់​ជាមួយនឹង​ស្ទីល​រាំ​ដ៏​ក្តៅគគុក​របស់​នាង​ស្រាប់​ផង​នោះ Eunsol ក៏​មិនបាន​ប្រណី​ដល់​អារម្មណ៍​របស់​ពួកគេ​ដែល​កំពុង​វីវក់​នឹង​នាង​នោះដែរ ដោយ​នាង​បាន​ចែកចាយ​រូបថត​ក្នុង​ឈុត​ប៊ី​គី​នី​ដ៏​គួរឱ្យ​ខ្នាញ់​មួយចំនួន​របស់​នាង​ទៅកាន់​បណ្តា​អ្នកគាំទ្រ​របស់​នាង​ឱ្យ​កាន់តែ​ក្តៅខ្លួន​ផងដែរ​។​

​    ​បន្ទាប់ពី​បាន​ប្រទះឃើញ​រូបថត​ដែល Eunsol បង្អួតរាង​ដ៏​ស្រស់ស្អាត និង​ដើមទ្រូង​ដ៏​មូលខ្លំ​ល្អឥតខ្ចោះ​របស់​នាង​លាយឡំ​នឹង​សាច់​ស​ម៉ដ្ឋខៃ​ភ្លឺរលោង​របស់​នាង​ទៀត​នោះ សូម្បីតែ​អ្នក​ដែល​មិន​ធ្លាប់​គាំទ្រ​ឬ​មិនដែល​ឮឈ្មោះ​នាង​ក៏​លួច​សម្លឹងមើល​មិន​ដាក់​ភ្នែក​ចំពោះ​រូបភាព​ទាំង​នោះដែរ​៕

 

adverise with khmeread

មតិយោបល់