នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យក្រុមអាជ្ញាធរផលិតភ្លៀងសិប្បនិម្មិតដើម្បីធានាឱ្យមានទឹកគ្រប់គ្រាន់នៅទំនប់វារីអគ្គីសនីសម្រាប់ផលិតទឹក។
អ្នកនាំពាក្យរដ្ឋាភិបាល លោក សានសឺន កែវកំណើត បាននិយាយកាលពីថ្ងៃអាទិត្យថា មជ្ឈមណ្ឌលប្រតិបត្តិការផលិតទឹកភ្លៀងជុំវិញប្រទេសនឹងរៀបចំប្រតិបត្តិការផលិតទឹកភ្លៀងដើម្បីឆ្លើយតបនឹងសារាចររបស់ឧត្តមសេនីយ៍ប្រាយុទ្ធ។
បើយោងតាមលោកវរសេនីយ៍ត្រីសានសឺនបានឱ្យដឹងថា យន្តហោះផលិតទឹកភ្លៀងនឹងកើតឡើងនៅជុំវិញតំបន់វារីអគ្គីសនីខ្សែទឹកខាងលើដែលជាកន្លែងនឹងត្រូវបន្ថែមទឹក។
គាត់បាននិយាយទៀតថា ប្រតិបត្តិការនេះមានគោលបំណងដើម្បីបញ្ជៀសបញ្ហារាំងស្ងួត ហើយទឹកនឹងត្រូវចែកចាយនៅតំបន់រងគ្រោះ។
លោក សានសឺន បន្តថា សំណើមដ៏ខ្ពស់បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន ជាអំណោយផលសម្រាប់ប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិតនេះ។
អ្នកនាំពាក្យរូបនេះបាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ខ្វាយខ្វល់អំពីប្រជាជនដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបានបង្កឡើងដោយភ្លៀងហែកមេឃកាលពីប៉ុន្មានថ្ងៃមុន។ គាត់បន្តថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាននិងមន្ត្រីយោធាឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយដល់ជនរងគ្រោះដោយផលប៉ះពាល់៕
