adverise with khmeread 599f9176 b10c 409a a21d 514ef61051c0

បើ​មិនដឹង​កុំ​ចេះតែ​ថា ប្លន់​២​លើក យប់​មិញ​គឺ​ប្លន់​៣​លើក​!

    ភ្នំពេញ ៖ នៅក្នុងពេល​តែ​១​មាន​ករណី​ប្លន់​២​កន្លែង​ផ្សេងគ្នា គឺ​ក្នុង​ទឹកដី​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ដោយមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រើ​បំពង់​ទីប​ដែក​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពី​ប្តី​ប្រព​ន្ឋ​២​នាក់ និង​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ៧​មករា ​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី ភ្ជង់​និង​វាយ​ប្លន់​យក​ម៉ូតូ Zoomer-X បានសម្រេច​ដូចគ្នា ដែល​ករណី​ប្លន់​ទាំង​២​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦។​ ចំណែក​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ចោរ​៥​នាក់​ប្លន់​យក​ម៉​ញ​តូ​ហុងដា​មួយគ្រឿង តែ​ពួកវា​បន្សល់​ម៉ូតូ​ម៉ាក​ ​FTR នៅពេល​ដេ​ម៉ា​ស៊ីន​មិន​ឆេះ។​

    ករណី​ទី​១-​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​យកប្រពន្ធ​នៅផ្ទះ​មីង ​ដើម្បី​ត្រលប់​ទៅផ្ទះ​របស់ខ្លួន​វិញ​ត្រូវ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក ​Socoopy ​និង​Honda Dream ប្រដាប់​ដោយ​បំពង់​ទីប​ដែក​ធ្វើ​សកម្មភាព​វាយ​ប្លន់​យកទៅ​បាត់​ម៉ាក​Honda Dream 2016 ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU-4238​ដោយ​សុវត្ថិភាព។​

    ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំនុច​ក្បែ​បន្ទាយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ថិត ក្នង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ឈ្មោះ អូ​ម សោម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ប​ច្ច​ប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​របួស​ខ្នង ។​

    ករណី​ទី​២- នារី​២​នាក់​ជិះ​ម៉ូតូ​មកពី​ដើរលេង​នៅ​កោះ​ពេជ្រ​ត្រូវបាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ Zoomer-X​ មួយគ្រឿង ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក​ធ្វើ​សកម្មភាព​ភ្ច​ង់ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ត្រង់ចំណុច​មុខផ្ទះ​លេខ​៣​អា​អឺ​០ ផ្លូវ​១២៥​កែង​១៨២ ស្ថិតក្នុង​សង្កា​ក់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​នា​ម៉ោង​១១​យប់​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៦​នេះ​។​

    បើតាម​សំដី​នារី​រងគ្រោះ​ទាំង​២​នាក់​បាន​ប្រាប់ថា​មុន​កើតហេតុ​គឺ​នារី​រងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ Zoomer-X ​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FT-9671​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​លេចមុខ​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​ភ្ច​ង់​ប្លន់ យកតែ​ម្តង ក្រោយពី​ក្រុមចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់​នារី​រងគ្រោះ​ទាំង​២​បានត្រឹមតែ​មក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ​បឹង​ព្រលឹត​ទាំង​សោកស្តាយ​តែប៉ុណ្ណោះ។​

    នារី​រងគ្រោះ​ឈ្មោះ ​រដ្ឋា នាង អាយុ​២១​ឆ្នាំ​ មុខរបរ​បុគ្គ​លិក​ក្រុមហ៊ុន​ឯកជន​ស្នាក់​នៅផ្ទះ​លេខ​២៥​បេ​អឺ​០​ ផ្លូវ​១១១ ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា បាត់បង់​ម៉ូតូ​មួយគ្រឿង​,​កាបូប​លុយ​មួយ​មាន​លុយ​៣០​ដុល្លារ​,​ទូរស័ព្ទ​មួយគ្រឿង​និង​កាត​ធនាគារ​មួយ។​

    ករណី​ទី​៣-​នៅវេលា​ម៉ោង​៨ ​និង​២០​នាទី​យប់ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​២ ភូមិ​ច្រេស ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​មាន​ករណី​ប្លន់​ម៉ូតូ​១​លើក​។​

    ប្រភព​បានឱ្យដឹងថា អំពើ​ប្លន់​នេះ​បង្កដោយ​ជនល្មើស​៥​នាក់ ស្លៀកពាក់​ស៊ីវិល មិន​ស្គាល់​អត្តសញ្ញាណ ប្រើស​ប្រាស់​អាវុធខ្លី​១​ដើម មិន​ស្គាល់​ម៉ាក​មធ្យោបាយ​ម៉ូតូ​ចំនួន​៣ គ្រឿង ធ្វើ​សកម្មភាព​ជិះ​តាម​ពីក្រោយ​រួច​កៀរ​ជនរងគ្រោះ​ឲ្យ​ដួល​រួច​ដក​អាវុធខ្លី​ភ្ជង់​គំរាម​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​

    ប៉ុ​ន្តៃ​ក្រុម​ជនល្មើស​បាន​បន្សល់ទុក​ម៉ូតូ​០១​គ្រឿង​ម៉ាក FTR ពណ៌​ទឹកក្រូច ស្លាក​លេខ​ភ្នំពេញ 1AX5432 របស់​ជនល្មើស​ពេលធ្វើ​សកម្មភាព​រួច​ដេរ​មិន​ឆេះ​ទុកចោល​តែម្តង​។​

    ជនរងគ្រោះ​ឈ្មោះ យ៉ាង សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​ផ្ទះជួល​ភូមិ​ព្រៃ​ព្រឹង​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F02172 (០១៦)+​កាបូប​០១ ក្នុង​កាបូប​មាន​លុយ​១០០$ និង​ខោអាវ​មួយចំនួន​។​

    យ៉ាង សុភា​ព បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​មកពី​ដើរលេង​ដល់​ចំណុច​ខាងលើ​មាន​ជនល្មើស​០១​ក្រុម​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ធ្វើ​សកម្មភាព​កៀរ​ឲ្យ​ដួល​រួច​ដក​អាវុធខ្លី​ភ្ជង់​គំរាម​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់អស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់