adverise with khmeread 0cff1f40 a54b 48ea 898a 7901dd2847ec

ឃាត់ខ្លួន​មនុស្ស​២​នាក់ ​និង​អាវុធខ្លី​១​ដើម​

       ភ្នំពេញ ៖ មនុស្ស​២​នាក់​ត្រូវ​កម្លាំង​អន្តរា​គម៍​ប៉ូលិស​ខណ្ឌ​សែន​សុខ​ធ្វើ​ការឃាត់​រួមជា​មួយ​អាវុធខ្លី​១​ដើម នៅវេលា​ម៉ោង​២​និង​៣០​នាទី​យប់​ថ្ងៃទី​០២ ខែឧសភា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​១០៧​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រ​ព្រឹ​ត​នៅ​បទល្មើស​ផ្សេងៗ​នា​ពល​កន្លងមក​។​

       ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា មុននឹង​ឃាត់ គឺ​កម្លាំង​អន្តរា​គម៍​បានធ្វើការ​ល្បាត​នៅ​ចំណុច​ខាងលើ​ហើយ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU2092​មានការ​សង្ស័យ​សមត្ថ​កិច្ច​ដេញតាម​ឃាត់​ឆែកឆេរ​ពេលនោះ​រកឃើញ កាំភ្លើងខ្លី​១​ដើម​ម៉ាក​K54​គ្មាន​លេខ បង់​១ គ្រាប់​៤ និង​អា​ឌី​១​ដើម។ ភ្លាមនោះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ។​

       ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ រ៉ា វ​ណ្ណី ភេទ​ប្រុស​អាយុ​៣០ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​(​ជា​អ្នក​កាន់​អាវុធ​) និង​ទី​២​ឈ្មោះ វង់ ចេង ភេទ​ប្រុស​អាយុ​២៥ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​។​

       បច្ចុប្បន្ន​ជន​ស​ង្ស័​ទាំង​២​នាក់​រួម​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់