adverise with khmeread C98b8ca5 296d 4c3d af2c 48854fb66afd

ចាប់​ចោរឆក់​កាបូប​នាក់​នៅ​ស្ទឹងមានជ័យ​

     ភ្នំពេញ ៖ មាន​ករណី​ឆក់យក​កាបូបស្ពាយ​កើតឡើង​កាលពី​ថ្ងៃទី​០២​ ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៤០​នាទី ចំណុច​ផ្លូវលំ ក្រុមទី​០៧ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់។​

     ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ដែលមាន​ឈ្មោះ ៖ ១-​ឈ្មោះ លី សីហា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ និង​ទីលំនៅមិន​ប្រាកដ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ វុ​ធ ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ប្រាកដ (​ឃាត់ខ្លួន​)។​

     បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ប៉ឹ​ក ច​ន្ធី ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ ខណៈពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​រៀន​ត្រឡប់មកផ្ទះ ដោយបាន​ដាក់​បូ​ប​ស្ពាយ​នៅ​ទូក​ម៉ូតូ។​

     នៅពេល​កម្លាំង​ល្បាត​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានមក​ដល់​ក៏​ឃាត់​ជនសង្ស័យ​ទាំង​០២​នាក់​យកមក​សាកសួរ​នៅ​ស្នាក់​ប៉ុស្តិ៍​តែម្តង។ ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ​៖ កាបូបស្ពាយ​​​ពណ៌​សូកូឡា​០១ ខាងក្នុង​មាន​សំភារៈ ខ្សែក​ប្លា​ទីន​០១​ខ្សែ​, ចិញ្ចៀន​ប្លា​ទីន​០១​វង់ , កាត​គ្រី​ម៉ូតូ​០១​សន្លឹក​,​កាត​អេ​ធី​អឹម​០១​សន្លឹក , លុយ​ដុល្លារ​២០​ដុល្លារ​, ទូរស័ព្ទដៃ​ចាស់​០១​គ្រឿង (​ជា​របស់​ជនរងគ្រោះ​) និង ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស់ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1F 3082 លេខ​តួ ​និងម៉ាស៊ីនគ្មាន (​ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់