adverise with khmeread 20115b3a 1780 45f2 bfb1 408a09bda487

ឆេះ​ផ្ទះ​ខ្ទេច​​ មួយ​ខ្នង​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គី​ភ​យ័​ភ្លើង​ឆេះ​ផ្ទះ​បានកើត​ឡើង​នា​ថ្ងៃទី​០២​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​ និង​៤០​នាទីរសៀល​នៅ​ចំណុច​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ ចេង គីម​ស្រ៊ា​ន់ ភេទ​ស្រី ​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម​ ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។ ​សម្ភារៈ​ខូចខាត​រួមមាន​ផ្ទះមួយ​ខ្នង​មាន​ទំហំ​៧×៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ក្នុងនោះ​បណ្តាលឱ្យ​បាត់បង់​ និង​ខូចខាត​មាន​ប្រាក់​ដុល្លារ​ចំនួន​១.០០០$ (​មួយ​ពាន់​ដុល្លា​អា​មេ​រិក​) ទូកញ្ចក់​១ គ្រឿង​ធ្វើ​អំពី​ឈើ​និង​គ្រែឈើ​៣​គ្រឿង សំភារៈប្រើប្រាស់​ក្នុងផ្ទះ។​

    ប៉ូលិស​បន្តថា មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គី ទើប​បណ្តាលឱ្យ​ទុសេ​ខ្សែភ្លើង ឆេះ​តែម្តង។ សូម​បញ្ច​ក់ថា​ដោយ​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេឯង ពោលគឺ​មិន​ឆេះ​រាលដាល​ដល់​អ្នកដទៃ​ឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់