adverise with khmeread 572dae7c 7368 47f8 8f83 4c7aad232cdf

រថយន្ត​ដឹក​ដី​កែច្នៃ​បើក​បុក​ម៉ូតូ​ទាំ​កម្រោល​បាក់ដៃ​បាក់ជើង​ខ្ទេច​អស់

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ដ​ដឹក​ដី​និង​ម៉ូតូ​កាលពី​ថ្ងៃទី​០២ ​ឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុចកើតហេតុ​ចន្លោះ​ គីឡូម៉ែត្រ​១៩-២០​នាទី​ ក្នុងភូមិ​ស្លាប​តា​អោន​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ បណ្តាលឱ្យ​របួស​អ្នកបើក​ម៉ូតូ​បាក់ដៃ​បាក់ជើង​ខ្ទេច​អស់។​

     ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើឈ្មោះ​ ទេព ភក្ដី ​ភេទ​ប្រុស ​អាយុ​២២ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ក្រហម​ស៊េរី​២០១៤ បិត​តែម​២០១៦​ពាក់​ផ្លាក់លេខ​កណ្ដាល​1I-4753 ទិសដៅ​ភ្នំពេញ​-​អ្នក​លឿង​។​

     លុះ​មកដល់​ចំណុចកើតហេតុ​ ត្រូវបាន​រថយន្ត​ដឹក​ដី​កែច្នៃ​ព​ណ៏​ខៀវ​ប្រភេទ​តូច​បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​ទៅ​អ្នក​លឿង​បានមក​រំលោភ​លើ​ចំណែក​ផ្លូវ​ខាងស្ដាំរបស់​ម៉ូតូ ​ហើយ​បុក​លើ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​បាក់ដៃ​នឹង​ជើង​ខាងឆ្វេង​។​​ ចំ​​ណែក ​​​​​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ឈ្មោះ​បាន​រត់គេចខ្លួន​មុន​សមត្ថកិច្ច​ទៅដល់​។​

     ក្រោយ​កើតហេតុ ប៉ូលិស​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត​នីតិវិធី​បញ្ជូន​ជន​រង​គ្តោះ​ទៅកាន់​មន្ទី​ពេទ្យ​នឹង​ប្រមូល​មធ្យោបាយ​មកកាន់​អធិការដ្ឋាន​។​

     ចំពោះ​ករណី​ខាងលើនេះ​បណ្ដាលមកពី​រថយន្ត​បើកបរ​ខ្ជីខ្ជារ​មិន​ប្រ​យ​ត្ន័​បណ្ដាលអោយ​អ្នកដទៃ​រងរបួស​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់