adverise with khmeread 5c6016a4 2809 4611 968c 06e952d00bce

ឃាត់ក្មេងទំនើង២ក្រុម បានមនុស្ស៤នាក់វ៉ៃខ្នោះ​(​មាន​វីដេអូ​)

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​និយាយថា «​អាវ​ស​ល្អ​ស្អាត យានជំនិះ​ក៏​ទំនើប ម្តាយ​ឪពុក​ខំ​ប្រឹ​ត ខំ​ព្រៀង​ឲ្យ​កូន​ខំរៀន ប៉ុន្តែ​កូន​មានបាន​បំពេញ​បំណង​គាត់​ទេ​??? បែរជា​ទៅ​វាយ​ទាត់​ធាក់​ជា​ក្រុម​ដូច​ហ្វូងគោ Soory សកម្មភាព​ទំនើង​បែបនេះ​គឺ ពូៗ​មាន​សមត្ថកិច្ច​មិន​ទុក ឲ្យ​ដុះស្លាប​ឡើយ​គឺ​ត្រូវតែ​បង្ក្រាប ដើម្បី​អប់រំ »​។​

     លោក​អ៊ា​វ ចំរើន លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​កេ្ម​ង​ទំនើង​បង្កទំនាស់​កើតហេតុ​ថៃ្ង​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១ ​និង​១០​នាទី​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​០៤​ស្ថិតក្នុង​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​ស្នួល ខេត្តកណ្តាល ដោយ​ឃាត់ខ្លួន​បាន​៤​នាក់។​

     ប៉ូលិស​ស្រុក​អង្គស្នួល​និយាយថា ក្រុម​ក្មេង​ទំនើង​ចំនួន​០២​ក្រុម​គឺ​ក្រុម​ទីមួយ​មាន​១-​ឈ្មោះ​ភួ​ន ប៊ុន នាង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​សិស្ស​ថ្នាក់​ទី​១២B នៅ​ចំ​ការគួ​យ ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​(​កាន់ដំបង​ឬ​ស្សី​)​ ​និង​២-​ឈ្មោះ​ឡេង ជី​លីម​ភេទ ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​សិស្ស​ថ្នាក់​១២H នៅ​ចំ​ការគួ​យ​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​(​កាន់​ខ្សែក្រវ៉ាត់​)​។​

     ចំណែក​ក្រុមទី​ពីរ​គឺ​១-​ឈ្មោះ​ហុង ណេ​ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​សិស្ស​ថ្នាក់​ទី​៩A​ ​នៅ​ភូមិ​អន្លង់​ស្វាយ​ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​(​កាន់​អំពៅ​០១​កំណាត់ ​និង​២-​ឈ្មោះ​ អៀម សំបូរ​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​សិស្ស​ថ្នាក់​ទី​៩F​។

     វត្ថុតាង​ដកហូត​បាន​ដំបង​០១ អំពៅ​០១​កំណាត់ ខ្សែរ​ក្រវ៉ាត់​០១,​ម៉ូតូ​០២​គ្រឿង​C125​ពាក់​ផ្លាកលេខ​កណ្ដាល​1N-5562​និង​គុប​ជ្រុង​៥០​ពាក់​ផ្លាកលេខ​ភ្នំពេញ​1AK-9307​។​

     ប៉ូលិស​ប​ន្ថ​ថា នៅ​មុនពេល​កើតហេតុ​វេលាម៉ោង១០​ព្រឹក​ក្មេងទំនើង​ទាំង​០២​ក្រុម​ បាន​ទៅ​ក​នែ្ល​ង​ម៉ា​ត​នៅ​ស្ថា​នី​យ៏​ប្រេងសាំង​តេ​លា​។ ពេលនោះ​ឈ្មោះ​ ភួ​ន​ ប៊ុននាង ​និយាយទៅកាន់​ឈ្មោះ ​ហុង ណេ​ត​ ថា​"​មកនេះ​អញ​ខោក​ក្បាល​១"​។ និយាយ​រួច​ឈ្មោះ ​ហុង ណេ​ត ទៅ​និយាយប្រាប់​មិត្ត​ភ​ក្រ័​ឈ្មោះ​ លាង​ ម៉េងឃាង​ ថា​គេ​រក​វាយ​អញ។​

     លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ទើប​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បង្ករ​ការភ្ញាក់ផ្អើល​ដ​ល់​សិស្ស​ដួច​គ្នា​។​ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​បែក​ចាន​ និង​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​យកមក​អធិការដ្ឋាន​ប៉ូលិស​ស្រុកដើម្បី​សួរនាំ៕​

 

adverise with khmeread

មតិយោបល់